សុភាសិត​ចិន​៖ ​«​​ពេលវេលា​ ជា​មាសប្រាក់​ តែលុយ​មិន​អាច​ទិញ​ពេលវេលា​បាន​​ឡើយ​»​



​«​​ពេលវេលា​ ជា​មាសប្រាក់​ តែ​​មាសប្រាក់​មិន​អាច​ទិញ​ពេលវេលា​បាន​​ឡើយ​»​។​ នេះ​​ជា​​សុភាសិត​​​របស់​ប្រទេស​ចិន ដែល​ចង់​បង្ហាញ​ពី​តម្លៃ​ដ៏​ខ្ពង់ខ្ពស់​របស់​ពេលវេលា​ដែល​​យើង​មិន​អាច​​យក​អ្វី​​​មក​ប្រៀប​បាន​ដោយ​ងាយ​។ ​​

មនុស្ស​មួយ​ចំនួន​ ​តែង​តែ​និយាយ​ថា ​ខ្លួន​កើត​មក​គឺ​មិន​ដឹង​ថា យ៉ាង​ម៉េច​ទេ ព្រោះ​មិន​ដែល​ជោគជ័យ​អ្វី​សោះ​។ ប៉ុន្តែ​​រឿង​មួយ​កើត​ឡើង​ ​វា​មិន​ដែល​ប្រាសចាក​ពី​ហេតុ​នោះ​ឡើយ ​ពោល​គឺ មិន​មែន​សុខ​ៗ​វា​កើត​ឡើង​បែប​ហ្នឹង​ទេ។ ​​​បើ​យើង​ព្យាយាម​​សម្លឹង​មើល​សកម្មភាព​របស់​​មនុស្ស​ទាំង​នោះ ​​យើង​​​ឃើញ​ថា ពួកគេ​មិន​ចេះ​ប្រើប្រាស់​ពេលវេលា​ ឬ ​មិន​​សូវ​​ឲ្យ​​តម្លៃ​ពេលវេលា​​នោះ​ទេ ​​អ៊ីចឹង​ហើយ ​​​ពេលវេលា​ចេះ​តែ​កន្លង​ផុត​ទៅ​​យ៉ាង​ឥតប្រយោជន៍​។

​ដោយ​ឡែក​មនុស្ស​ដែល​​ឲ្យ​តម្លៃ​លើ​ពេលវេលា​វិញ ​គឺ​ដឹង​ច្បាស់​ថា ​មួយ​ថ្ងៃ​គឺ​មាន​តែ​២៤​ម៉ោង​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ពួក​គេ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​ច្នៃ​ពេល​ដែល​មាន​នោះ​​​​​ដើម្បី​សម្រេច​ការងារ​សំខាន់ៗ​​។ អ៊ីចឹង​ហើយ​លទ្ធផល​គឺ​​ចេញ​មក​​​​​វិជ្ជមាន​តែ​ម្តង​។​​​​​ ពេលវេលា​ ជា​មាសប្រាក់ ​​​មាន​ន័យ​ថា ​បើ​អ្នក​​ចេះ​គ្រប់គ្រង​ពេលវេលា​​ឲ្យ​បាន​ល្អ និង ប្រើ​វា​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ ​វា​នឹង​ជួយ​​ឲ្យ​អ្នក​​​ទទួល​បាន​មាសប្រាក់​ និង លាភសក្ការៈ​ជាច្រើន។

​ត្រូវ​ចាំ​ថ្ងៃ​ ​ត្បិត​ពេលវេលា​ ​មាន​ន័យ​ស្មើ​នឹង​មាសប្រាក់​ ប៉ុន្តែ​​យើង​មិន​​ដោយ​អាច​យក​មាសប្រាក់​​ទៅ​​​ប្រៀប​នឹង​ពេលវេលា​បាន​​ឡើយ ព្រោះ​​​ថា បើ​ពេលវេលា​កន្លង​ផុត​ហើយ គឺ​មាន​ន័យ​ថា ចប់​ហើយ ដោយ​មិន​អាច​យក​មាសប្រាក់​ទៅ​ទិញ​វា​ ឬ ​ទាញ​ពេលវេលា​​ឲ្យ​ត្រលប់​ក្រោយ​ឡើយ​៕ ​​​​​​​

ដោយ​៖ រតនា​ ​វិចិត្រ​

X
5s