ចំណេះ​ដឹង​ខ្លី​ៗ៖ តើ​ប្រទេស​ណា​ដែល​​រួសរាយ​ជាង​គេ​នៅ​ពិភពលោក?​



ប្រទេស​នូវែលហ្សេឡង់ (New zealand )ត្រូវ​បាន​គេ​ទទួល​ស្គាល់​និង​ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​​មាន​ភាព​រួស​រាយ​ជាង​គេ​នៅ​លើ​លោក។ នេះ​បើ​យោង​តាម​ការ​សិក្សា​​ស្រាវជ្រាវ​និង​ការ​សាកសួរ​ដល់​ជន​បរទេស​ដែល​បាន​ទៅ​លេង​ប្រទេសនូវែលហ្សេឡង់ ។ ​ ហើយ​លទ្ធផល​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​គេហទំព័រ NZ Herald News​ ទៀត​ផង​។ នេះ​បើ​យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​​៧៥​ភាគ​រយ​នៃ​ជន​បរទេស​ដែល​បាន​ទៅ​លេង​ប្រទេស​​នូវែលហ្សេឡង់​បាន​និយាយ​ថា​៖«​ពួក​គេ​ងាយ​នឹង​ចុះ​សម្រុង​ជា​មួយ​ប្រជា​ជន វប្បធម៌​និង​រៀន​ភាសា​​​នូវែលហ្សេឡង់​ណាស់​ ។ ម៉្យាង​វិញ​ទៀត ភ្ញៀវ​បរទេស​ដែល​បាន​ទៅ​លេង​ប្រទេស​នូវែលហ្សេឡង់ គឺ​ចង់​បន្ត​ការ​រស់​នៅ​ក្នុង​ប្រទេស​​នូវែលហ្សេឡង់​តែ​ម្តង៕ ដោយ៖ អឹុង មុយយូ

X
5s