ចំណេះដឹងខ្លីៗ៖ តើប្រទេសណាដែលមានប្រព័ន្ធអប់រំល្អបំផុតលើលោក?
ប្រទេសហ្វាំងឡង់គឺជាប្រទេសមួយដែលមានប្រវត្តិល្អផ្នែកបណ្ដុះបណ្ដាលមនុស្សនិងត្រូវបានគេទទួលស្គាល់ថាជាប្រទេសមួយដែលមានប្រព័ន្ធការសិក្សាល្អបំផុតនៅលើលោក។ នេះបើយោងទៅតាមគេហទំព័រ World Economic Forum។
ហេតុផល៣យ៉ាងដែលនាំឲ្យប្រទេសហ្វាំងឡង់មានចំណាត់ថ្នាក់ល្អបំផុតផ្នែកអប់រំនោះគឺ៖ ១) សាលាទាំងអស់នៅប្រទេសFinland ទទួលបានប្រាក់ឧបត្ថម្ភស្នើគ្នាពីរដ្ឋាភិបាលហ្វាំងឡង់ បន្ថែមពីលើនេះទៅទៀត សាលាឯកជនត្រូវមានកម្រិតស្តង់ដារដូចសាលារដ្ឋផងដែរ។ ទី២ គ្រូទាំងអស់សុទ្ធតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនិងមានសញ្ញាប័ត្រយ៉ាងហោចណាស់អនុបណ្ឌិត និង ៣ កូនសិស្សនៅប្រទេសនេះ ធ្វើកិច្ចការសាលាតិចបំផុត យ៉ាងច្រើន៣ម៉ោងក្នុងមួយអាទិត្យតែប៉ុណ្ណោះ តែធ្វើឲ្យពួកគេមិនមានសម្ពាធក្នុងការសិក្សា។
ដោយ៖ អុឹង មុយយូ