ចំណេះដឹងខ្លីៗ៖ តើប្រជាជនអ៊ីស្រាអែលក្នុងម្នាក់ គិតជាមធ្យមមានចំណូលប៉ុន្មានក្នុងមួយឆ្នាំ?
ប្រជាជនអ៊ីស្រាអែលក្នុងម្នាក់ គិតជាមធ្យមមានចំណូលប្រមាណ ៣៦ ១១៤ ដុល្លារអាមេរិកក្នុងមួយឆ្នាំ (ឆ្នាំ២០១៦) ។ នេះបើយោងតាមរបាយការណ៍ពីគេហទំព័រFocus Economics។
សូមបញ្ជាក់ថា អ៊ីស្រាអែលទើបតែបង្កើតរដ្ឋឡើងជាផ្លូវការ នៅក្នុងឆ្នាំ១៩៤៨ប៉ុណ្ណោះ ប៉ុន្តែ ប្រទេសនេះមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសនោះ សូម្បីតែផ្ទៃដីដែលភាគច្រើនជាវាលខ្សាច់ និង ដីគ្មានជីវជាតិក៏អាចក្លាយជាកន្លែងដាំដុះយ៉ាងសម្បូរបែបបំផុតបានដែរ៕