ចំណេះដឹង​ខ្លីៗ​៖ តើ​​ប្រទេស​​ណា​មាន​បំផុត​ និង​ក្រ​បំផុត​​ក្នុង​​លោក​​កាល​ពី​ឆ្នាំ​២០១៦​?​



កាតារ​ ​​ជា​ប្រទេស​ដែល​មាន​បំផុត​ក្នុង​​លោក ​​ដោយ​ប្រជាជន​​ម្នាក់ៗ​​គិត​ជា​មធ្យម​​អាច​មាន​ចំណូល​ប្រមាណ​១២៩ ​​៧២៦​ ​ដុល្លារ​អាមេរិក​​​ ​ក្នុង​មួយ​ឆ្នាំ​ ដោយ​ឡែក​ប្រទេស​ដែល​ក្រ​បំផុត​វិញ គឺ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ ​ដែល​ចំណូល​គិត​ជា​មធ្យម​របស់​ប្រជាជន​​គឺ​មាន​ចំនួន​៦៥៦​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​​។ ​ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​​​ មូលនិធិរូបិយវត្ថុអន្តរជាតិ​ ឬ​​ ​IMF (​International Monetary Fund) ដែល​បាន​​ដកស្រង់ ​និង ចុះផ្សាយ​ដោយ​គេហទំព័រ​​Global Finance។ ​សូម​បញ្ជាក់​ថា កាតារ​ជា​ប្រទេស​ដ៏​រីក​ចម្រើន​មួយ​នៅ​តំបន់​អារ៉ាប ​ដែល​មាន​ធនធាន​ហ្គាស៍ និង ប្រេង​ធម្មជាតិ​ធំ​លំដាប់​ទី៣​​លើ​លោក​ ។ ចំណែក​ឯ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​​ជា​ប្រទេស​ស្ថិត​នៅ​​តំបន់​អាហ្វ្រិក​ដែល​វីវក់​ដោយ​សង្គ្រាម​ និង ជម្លោះ​សាសនា​៕
X
5s