ចំណេះដឹងខ្លីៗ៖ តើប្រទេសណាមានអត្រាអតិផរណាខ្ពស់ និង ទាបបំផុតក្នុងលោក?
ប្រទេសវេណេហ្ស៊ុយអេឡា ជាប់ជាប្រទេសដែលមានកម្រិតអតិផរណាខ្ពស់បំផុតក្នុងលោក ពោលគឺស្ថិតក្នុងអត្រា៦៧៨,៦០ ភាគរយ ដោយឡែកប្រ៊ុយណេ ជាប្រទេសដែលមានអត្រាអតិផរណាទាបបំផុតក្នុងលោក គឺមានកម្រិតត្រឹម០,១០ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់Economic Focus ក្នុងឆ្នាំ២០១៧។
សូមបញ្ជាក់ថា អតិផរណាឬ inflation គឺជាស្ថានភាពមួយដែលតម្លៃទំនិញឡើងថ្លៃ ខណៈតម្លៃរបស់លុយ ឬ សាច់ប្រាក់គឺចុះថោកកាន់តែខ្លាំង ដែលធ្វើឲ្យចំណូលដែលរកបាននោះ ពិបាកទប់ទល់ជាមួយនឹងការចំណាយ៕