សញ្ញាទាំងអស់នេះបញ្ជាក់ថា «អ្នកជាសហគ្រិនដ៏ខ្លាំងក្លាមួយរូប»
ដោយយោងទៅតាមសញ្ញាដែលមានបង្ហាញនៅខាងក្រោមនេះ អ្នកនឹងអាចសន្មតខ្លួនឯងថា តើអ្នកល្អគ្រប់គ្រាន់នឹងក្លាយជាអ្នករកស៊ីឬនៅ? ហើយតើអនាគតទៅអ្នកជាអ្នកជំនួញមួយដ៏មានឥទ្ធិពលកម្រិតណាដែរ? ទាំងនេះជាអ្វីដែលអ្នកគួរដឹង៖
១) តែងតែមានចំណង់ចង់ដឹកនាំគេ៖ ពេលអ្នកកំពុងតែធ្វើកិច្ចការអ្វីមួយជាក្រុម តើអ្នកចេះតែមានចំណង់មួយចង់ដឹកនាំគេដែរទេ? តើអ្នកចេះតែនៅមិនសុខមែនទេ ពេលដែលមិនបានបញ្ចេញមតិ ហើយមិនបានដឹកនាំនរណាម្នាក់នោះ។ សញ្ញាបែបនេះហើយគឺជាសញ្ញានៃអ្នកជំនួញដ៏មានសក្ដានុពលម្នាក់។
២) មិនខ្លាចក្នុងការប្រឈមនឹងគ្រោះថ្នាក់ឡើយ៖ តើអ្នកហ៊ានធ្វើអ្វីគ្រប់យ៉ាងមិនថាកាលៈទេសៈណាដែរទេ? តើអ្នកមានចំណង់ក្នុងការដើរទៅមុខដែរទេ ទោះបីដឹងថាបើទៅអ្នកអាចនឹងបរាជ័យធំធេងយ៉ាងណាក៏ដោយនោះ? ក្លាយជាអ្នករកស៊ីជោគជ័យមួយ បើអ្នកតែងតែមានគំនិតអវិជ្ជមាន ហើយភ័យព្រួយមិនចង់ដើរទៅមុខ អ្នកច្បាស់ជាបរាជ័យឆាប់ជាមិនខាន។
៣) ចេះឆ្ងល់ច្រើន៖ តើអ្នកមានដែលឃើញកូនក្មេងដែលតែងតែឆ្ងល់គ្រប់រឿងដែរទេ? តើអ្នកស្រដៀងនឹងពួកគេខ្លះដែរឬអត់? សាកក្រឡេកមើលទៅ បុគ្គលជោគជ័យជុំវិញខ្លួនអ្នកទៅមើល ថាតើពួកគេជាមនុស្សចេះចង់ដឹងអ្វីដែលថ្មីៗដែរឬអត់? ចម្លើយសឹងតែ១០០ភាគរយហើយ គឺពួកគេតែងតែចង់រៀនអ្វីថ្មីៗ ហើយតែងតែរៀនពីការឆ្ងល់នេះឯង។
៤) មិនដែលខ្លាចការងារលំបាកដល់ខ្លួននោះទេ៖ វាគឺជាសញ្ញាមួយច្បាស់មែនទែន ដែលអ្នកគឺជាសហគ្រិន ដ៏មានឥទ្ធិពល ព្រោះអ្នកមិនដែលខ្លាចថាខ្លួនឯងធ្វើការហត់ឬលំបាកកម្រិតណានោះទេ។ បើមិនទាន់ដល់គោលដៅ អ្នកនឹងមិនបោះបង់ឡើយ ហើយទោះបីចំណាយកម្លាំងខ្លាំងដល់ណាទៀតក៏អ្នកនៅតែតស៊ូបានដល់ទៅបញ្ចប់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack