នេះ .. រាង iPhone 8 ​ទើប render ក្ដៅៗ ឃើញ​មាន​កាមេរ៉ា​ភ្លោះ​​​បញ្ឈរ ភ្ជាប់​​ភ្លើង Flash ជ្រែក​ចំ​កណ្ដាល ប្លែក​ពី iPhone 7 Plus​



​iPhone ស៊េរី​ថ្មី​របស់ Apple ចេញ​ក្នុង​ឆ្នាំ២០១៧ នេះ ត្រូវ​គេ​រំពឹង​ថា នឹង​មាន​រូបរាង​ឌីហ្សាញ​ថ្មី​ប្លែក​ខុស​មុន រឹតតែ​ស្អាត និង​ទំនើប។ បើ​តាម​សេចក្ដី​រាយការណ៍​ជាច្រើន​កន្លង​មក អះអាង​ថា iPhone 8 ​នឹង​មាន​កាមេរ៉ា​ភ្លោះ ដោយ​តម្រៀប​ជា​ជួរ​ឈរ​វិញ ខុស​ពី​កាមេរ៉ា​ពីរ​គ្រាប់​នៅ​លើ iPhone 7 Plus ឌីហ្សាញ​ផ្ទឹម​ស្មើ​គ្នា ជា​ជួរ​ដេក។

នេះ​ជា​រូប render របស់​កំពូល​ទូរស័ព្ទ iPhone ជំនាន់​ថ្មី​ឌីហ្សាញ​ឡើង​ដោយ​សារព័ត៌មាន Engadget ប៉ុន្តែ​មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​ការ​អះអាង​ឈ្មោះ​ផ្លូវការ​នៅ​ឡើយ។ គេហទំព័រ Engadget ​បាន​លើកឡើង​ថា ប្រភព​ព័ត៌មាន​គួរ​ឱ្យ​ទុកចិត្ត​មួយ បាន​បង្ហាញ​នូវ​ឯកសារ CAD ​ដែល​លំអិត​ទៅ​លើ​តួ​របស់ iPhone 8 ទើប​អាច​ឱ្យ​គេ​ស្រមៃ​ចេញ​នូវ​រូបរាង​ក្នុង​ការ​ធ្វើ render នេះ​បាន។

ឆ្នាំ​នេះ នឹង​មាន iPhone 8 ដល់​ទៅ​ ៣ម៉ូដែល ក្រៅពី​ម៉ូដែល​មាន​អេក្រង់ ៤,៧អ៊ីញ និង ៥,៥អ៊ីញ​ប្រភេទ LCD ហើយ​នោះ ក៏​នៅ​មាន​ម៉ូដែល​ភ្ជាប់​អេក្រង់​ធំ​ជាង​នេះ គឺ​រហូត​ដល់ ៥,៨អ៊ីញ តែ​នឹង​ប្រើប្រាស់​អេក្រង់​ប្រភេទ OLED ​ដែល​ផលិត​ដោយ Samsung មាន​សណ្ឋាន​កោង​ផ្នែក​គែម ហើយ​ផ្ទៃ​មុខ​ទូរស័ព្ទ​នឹង​មាន​គែម​ស្ដើង មិន​ចាញ់ Galaxy S8/ S8+ របស់ Samsung នោះ​ឡើយ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ phonearena
X
5s