ទីបំផុត HTC U11 ត្រូវប្រកាសផ្លូវការដោយមុខងារទំនើប Edge Sense ច្របាច់ឱ្យដំណើរការកម្មវិធីផ្សេងៗបាន និងប្រើឈីប Snapdragon 835
ក្រុមហ៊ុន HTC បានប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល U11 ជាផ្លូវការហើយ ដែលភ្ជាប់លក្ខណៈសម្បត្តិទំនើប ក្នុងនោះមាន Edge Sense ដែលអាចច្របាច់គែមអេក្រង់ ដើម្បីដំណើរការកម្មវិធីផ្សេងៗនៅលើស្មាតហ្វូនបាន។ វាជាសមាជិកថ្មីក្នុងត្រកូលស្មាតហ្វូន U ដែលកន្លងមកមានម៉ូដែល U Ultra និង U Play រួចហើយ តែក៏អាចជាទាយាទបន្តពី HTC 10 ស្មាតហ្វូនជោគជ័យកាលពីឆ្នាំមុនផងដែរ។