ចំណេះដឹង​ខ្លីៗ​៖ ​​ប្រទេស​ទាំង​១០​ ដែល​​សមភាព​យ៉េនឌឺ​ល្អ​បំផុត​ក្នុង​​លោក​ តែ​គ្មាន​ឈ្មោះ​អាមេរិក​



​​​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (World Economic Forum) ​កាល​ពី​ចុង​ឆ្នាំ​ពី​២០១៦​ ​មាន​ប្រទេស​១០ ដែល​មាន​សមភាព​យ៉េនឌឺ​ល្អ​បំផុត​​ក្នុង​លោក​។ ​ប្រទេស​ទាំង​១០​នោះ រួម​មាន​ ​ប្រទេស​អ៊ីស្លង់​ ​​ហ្វាំងឡង់​ ​ន័រវែស​ ​ស៊ុយអែត​ រ្វ៉ាន់ដា ​​ហ្វីលីពីន​ ​អៀរឡង់​ ​ស្លូវើនៀ (Slovenia)  ​នូវែលហ្សេឡង់​​និង នីការ៉ាហ្គា​។ ​​​​​សូម​បញ្ជាក់​ថា ​សមភាព​យ៉េនឌឺ​ល្អ​បំផុត​នេះ គឺ​ផ្ដោត​សំខាន់​ទៅ​លើ សមភាព​​រវាង​នារី​ និង​បុរស​​ទៅ​លើ​ផ្នែក​សំខាន់ៗ ដូច​ជា​ផ្នែក​សេដ្ឋកិច្ច​ ​​នយោបាយ​ និង​សង្គម​៕
X
5s