​iPhone 8 ​​ប្រើ​អេក្រង់ OLED របស់ Samsung ​នឹង​មាន​តម្លៃ​យ៉ាង​ទាប $1000 (ទំហំ 128GB) ទៅ​ដល់ $1099 (ទំហំ 256GB)​



សាធារណជន​កំពុង​ទន្ទឹង​ចាំ​អ៊ុតមើល iPhone 8 ​ជាមួយ​ការ​រំពឹង​ថា នឹង​ត្រូវ Apple ប្រកាស​ដល់​ចេញ​ព្រម​គ្នា​ម្ដង​ដល់​ទៅ ៣ម៉ូដែល ហើយ​មាន​តម្លៃ​ខ្ពស់​ជាង​មុន ដោយ​ម៉ូដែល iPhone ប្រើប្រាស់​អេក្រង់ OLED អាច​មាន​តម្លៃ​ចាប់ពី ៩៩៩ដុល្លារ​អាមេរិក។

​របាយការណ៍​មុន យើង​បាន​ឮ​មក​ថា iPhone 8 ដែល​ប្រើប្រាស់​ប្រភេទ​អេក្រង់​ថ្មី​របស់ Samsung គឺ OLED នោះ ត្រូវ​គេ​រំពឹង​ថា នឹង​មាន​តម្លៃ​ខ្ពស់​ជាង iPhone 8 អេក្រង់ LCD ​ដូច​ជំនាន់​មុនៗ។ iPhone 8 ​ភ្ជាប់ OLED គឺ​អាច​មាន​តម្លៃ​លើស ១០០០ដុល្លារ ហើយ​បើ​ផ្អែក​តាម​ការ​វិភាគ​របស់ Senior Equity Research ​ឱ្យ​ដឹង​ថា តម្លៃ​កំពូល​ស្មាតហ្វូន​នេះ អាច​ត្រូវ​ដាក់​លក់​ចាប់ពី ៩៩៩ដុល្លារ​អាមេរិក។

iPhone 8 អេក្រង់ OLED ​របស់ Apple ​នឹង​បង្ហាញ​ខ្លួន​ជាមួយ​ជម្រើស​អង្គ​មេម៉ូរី​ពីរ​ទំហំ គឺ 128GB ដែល​មាន​តម្លៃ ៩៩៩ដុល្លារ និង​ទំហំ 256GB មាន​តម្លៃ ១០៩៩ដុល្លារ។ iPhone 8 អាច​ជា​ទាយាទ​នៃ iPhone 7 Plus ដែល​ត្រូវ​បន្ថែម​សមាសធាតុ ដើម្បី​មាន​សមត្ថភាព​ខ្ពស់ ដែល​មាន​តម្លៃ ៧០ដុល្លារ​បន្ថែម ហើយ Apple អាច​កំណត់​ថ្លៃ iPhone 8 ខ្ពស់​ជាង​មុន ១៣០ដុល្លារ ដែល​នាំ​ឱ្យ​តម្លៃ​វា ចាប់ពី ៩៩៩ដុល្លារ សម្រាប់​ម៉ូដែល​អង្គ​ចងចាំ 128GB ហើយ 256GB តម្លៃ ១០៩៩ដុល្លារ ខណៈ​ម៉ូដែល iPhone 8 ​ទំហំ 32GB នឹង​គ្មាន​ទៀត​ទេ។ https://youtu.be/onB0C7up2pQ Apple ត្រូវ​គេ​រំពឹង​ថា នឹង​សម្ពោធ​ចេញ iPhone 8 ​ពីរ​ស៊េរី​ផ្សេង​ទៀត ដែល​ប្រើ​ប្រភេទ​អេក្រង់ LCD ​ទំហំ​ដូច​មុន​គឺ ៤,៧អ៊ីញ និង ៥,៥អ៊ីញ ហើយ​ម៉ូដែល iPhone 8 ប្រើ OLED នឹង​មាន​ទំហំ​អេក្រង់ ៥,៨អ៊ីញ។ iPhone 8 ថ្មី​ទាំង ៣ម៉ូដែល នឹង​បំពាក់​មក​ជាមួយ​អង្គ​ប្រតិបត្តិ​ជំនាន់​ថ្មី Apple A11 ​ហើយ​ថែមទាំង​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ផង​ដែរ គឺ iOS 11 ​ដែល​សូហ្វ៊ែរ​នេះ នឹង​ត្រូវ​ក្រុមហ៊ុន​ប្រកាស​នៅ​សន្និសីទ WWDC ​ខែ​ក្រោយ។ វា​នឹង​រឹតតែ​ចាប់អារម្មណ៍​សម្រាប់ iPhone 8 ថ្មី ប្រសិន​ក្រុមហ៊ុន​ឌីហ្សាញ​តួ​របស់​វា ផលិត​ពី​អាលុយម៉ីញូម ហើយ​ក្រាល​ដោយ​កញ្ចក់​នៅ​ផ្នែក​ខាង​ក្រោយ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ MacRumors
X
5s