ទស្សនាវីដេអូបង្ហាញរាងរថយន្តស្ព័រអគ្គិសនី Model X SUV យ៉ាងឡូយមានទ្វារចំហៀងបើកឡើងលើបានដូចតន្ទ្រីត្រដាងស្លាប
ថ្មីៗនេះ Tesla បានផលិតវីដេអូបង្ហាញអំពីរូបរាងយ៉ាងទំនើបនូវរថយន្តស្ព័រ Model X SUV របស់ខ្លួន។ Model X SUV គឺជារថយន្តអគ្គិសនីរបស់ក្រុមហ៊ុនរថយន្តអាមេរិក Tesla ត្រូវបានបង្ហាញចេញតាំងពីខែកញ្ញា កន្លងទៅ។ នៅក្នុងវីដេអូខាងក្រោម គេឃើញមានការតម្រៀបរថយន្តចំនួន ៣គ្រឿងហើយញាក់ភ្លើងចង្កៀងខាងមុខតាមចង្វាក់ភ្លេងដ៏ក្លៀវក្លា អមដោយការបើកបិទទ្វារចំហៀងទាំងសងខាងឡើងចុះ ដូចជាបក្សីត្រដាងស្លាបអីចឹង។
https://youtu.be/PPQ67VVpsZs
រថយន្ត Model X SUV មានរចនាបថស្អាតទាន់សម័យ និងសមត្ថភាពខ្ពស់ ស័ក្ដិសមជាមួយយុវវ័យសម័យថ្មីបង្កើនភាពស៊ីវិល័យ។ វាជារថយន្តទំនើបមានទ្វារចំហៀងសងខាងអាចបើកឡើងលើ ស្រដៀងរថយន្តបើកដំបូល ដែលគេអាចបើកឡើងដើម្បីមើលទេសភាព និងស្រូបខ្យល់បរិសុទ្ធបាន។
ម៉ូដែលអ៊ិច ត្រូវបានបំពាក់អេក្រង់ LCD ទំហំ ១៧អ៊ីញ និងមាន UI ងាយស្រួលប្រើ ដូចនៅលើរថយន្ត Model ដែរ។ វាត្រូវបានបំពាក់ប្រព័ន្ធពាក់កណ្ដាលស្វ័យប្រវត្តិ Autopilot (semi-autonomous driving system) ហើយប្រើអាគុយមានថាមពល 90kWh។ ល្បឿនរថយន្ត Model X នេះអាចរត់បាន ៩៦,៥គីឡូម៉ែត្រ/ម៉ោង៕