អំពូលភ្លើងពិសេសអស្ចារ្យ អាចជួយស្ដារសុខភាពរស់នៅប្រចាំថ្ងៃលើការកំណត់ក្រឹត្យក្រមវដ្ដនៃទម្លាប់ល្អក្នុងការ គេង-ភ្ញាក់ ប្រចាំថ្ងៃ
ក្រុមហ៊ុន Hoox បានផលិតចេញអំពូលឆ្លាតវៃ ឱ្យឈ្មោះថា UP ដែលជាអ្នកឯកទេស ជួយសម្រួលដល់អ្នកដែលពិបាកគេងលក់ និងអ្នកគេងទ្រមក់មិនងាយក្រោក ឱ្យមានក្រឹត្យក្រមល្អឡើងវិញ ដើម្បីកែខៃទម្លាក់អាក្រក់ដែលអាចប៉ះពាល់ដល់សុខភាពបាន។ UP នឹងរួមចំណែកជួយឱ្យការរស់នៅរបស់អ្នក ប្រកបដោយសុខភាពល្អឡើងវិញ ដោយការកំណត់ឱ្យបានត្រឹមត្រូវនូវវដ្ដក្នុងការគេង និងភ្ញាក់ ដោយវាអាច បញ្ចេញពណ៌ ១៦លានពណ៌ច្របាច់បញ្ចូលគ្នា អមជាមួយមុខងារបំពងសំឡេង (speaker) ដែលគាំទ្រមុខងារ Alexa personal assistant របស់ Amazon។