តើអ្វីជាអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ (Act of Unfair Competition)?
អំពើនៃការប្រកួតប្រជែងណា ដែលផ្ទុយពីគោលការណ៍នៃការអនុវត្តទៀងទាត់នៅក្នុងវិស័យ ឧស្សាហកម្ម ពាណិជ្ជកម្ម និង សេវាកម្ម ត្រូវចាត់ទុកថាជាការប្រកួតប្រជែងមិនស្មោះត្រង់។ទង្វើទាំងឡាយដូចខាងក្រោម ត្រូវចាត់ទុកថាបានបង្កើតនូវអំពើរនៃការប្រកួតប្រជែងមិនស្មោះ ត្រង់៖
ក- ការបង្កើតឱ្យមានការភាន់ច្រឡំតាមមធ្យោបាយណាមួយ ជាមួយសហគ្រាស ជាមួយទំនិញ ឬ ជាមួយសកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬ សេវាកម្មនៃគូប្រកួតប្រជែង។
ខ- ការពោលអះអាងមិនត្រឹមត្រូវក្នុងពាណិជ្ជកម្ម ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះសហគ្រាស ទំនិញ ឬ សកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬ សេវាកម្មនៃគូប្រកួតប្រជែង។
គ- ការបញ្ជាក់ ឬ ការពោលអះអាងដែលបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម ហើយដែលអាចធ្វើឱ្យ សាធារណជនភាន់ច្រឡំអំពីប្រភេទដំណើរការផលិត លក្ខណៈ ភាពសមស្របសំរាប់គោល បំណងរបស់គេ ឬ បរិមាណនៃទំនិញ។
ដោយ៖ ប៉ុម ទូច ប្រភព៖ នាយកដ្ឋានកម្មសិទ្ធិបញ្ញា