តើមានតិចនិកអ្វីខ្លះ ដើម្បីកុំឲ្យស្នេហារបស់អ្នកមើលទៅធុញទ្រាន់ពេក?
មូលហេតុមានច្រើនណាស់ដែលធ្វើឲ្យស្នេហាអ្នក មើលទៅកាន់តែធុញទ្រាន់ពីមួយថ្ងៃទៅមួយថ្ងៃ។ ភាពធុញទ្រាន់នេះ យូរៗ ទៅវានឹងធ្វើឲ្យមនុស្សម្នាក់ៗ កាន់តែមានអារម្មណ៍តានតឹងហើយជម្លោះក៏កើតមានឡើងញឹកញាប់ដែរ ដែលជាហេតុនាំឲ្យស្នេហាអ្នក បែកបាក់។ ដូចនេះតើមានវិធីអ្វីបង្ការកុំឲ្យស្នេហាអ្នកក្លាយជាស្នេហាដ៏ធុញទ្រាន់?
១) ព្យាយាមសាកល្បងធ្វើអ្វីដែលថ្មីៗជាមួយគ្នា៖ គ្មានអ្វីល្អ ក្រៅពីបង្កើតសកម្មភាពធ្វើរួមគ្នាថ្មីៗនោះទេ។ សកម្មភាពដដែលៗ រាល់ថ្ងៃពេក វានាំឲ្យបុគ្គលទាំងសងខាងចាប់ផ្ដើមមានអារម្មណ៍ថា ធុញទ្រាន់ ដដែលៗ មិនមានអ្វីផ្លាស់ប្ដូរ និងមិនសូវជាអស្ចារ្យសម្រាប់ពួកគេឡើយ។ ដូចនេះវាជារឿងធម្មតាទេ ដែលម្នាក់ៗចាប់ផ្ដើមធុញគា្ននោះ។
២) បង្កើនភាពស្និទ្ធស្នាលនិងបង្ហាញក្ដីស្រឡាញ់ឲ្យកាន់តែច្រើន៖ ស្នេហាមិនមែនផ្ដល់ឲ្យគ្នាតែគ្រាដំបូងនោះទេ។ មិនថាចាប់ផ្ដើម មិនថាស្រឡាញ់គ្នាបាន១ឬ២ឆ្នាំយ៉ាងណាក្ដី ភាពផ្អែមល្ហែមគឺត្រូវតែមានសម្រាប់គ្នានឹងគ្នា។ អ្វីដែលល្អជាងនេះទៅទៀត បើបង្ហាញក្ដីស្រឡាញ់កាន់តែខ្លាំងជាងពេលមុនទៀត គឺកាន់តែល្អប្រសើរខ្លាំងតែម្ដង។
៣) បង្កើនអនុស្សាវរីយប្លែកៗជាមួយគ្នា៖ ដើម្បីបង្កើតការចងចាំមួយដែលមិនអាចបំភ្លេចបាន អ្នកត្រូវបង្កើតកម្មវិធីឬក៏បង្ហាញសកម្មភាពយ៉ាងណាដែលធ្វើឲ្យដៃគូស្នេហាកាន់តែចាប់អារម្មណ៍ ហើយមានអារម្មណ៍ប្លែក។ ការដើរកម្សាន្ត ការជប់លៀង ការផ្ដល់ជាកាដូ គឺសុទ្ធតែជាអនុស្សាវរីយ ដែលមិនអាចបំភ្លេចបានទាំងអស់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព ៖lifehack