ក្ដារស្គីហោះដ៏អស្ចារ្យមួយរបស់ក្រុមហ៊ុនអវកាស ARCA តម្លៃជិត ២ម៉ឺនដុល្លារដាក់ឱ្យបញ្ជាទិញហើយ
ខណៈដែលបច្ចេកវិទ្យានៅលើស្មាតហ្វូនកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ បណ្ដាសម្ភារៈអេឡិចត្រូនិកដទៃក៏កំពុងត្រូវបានអភិវឌ្ឍយ៉ាងខ្លាំងដែរ។ ជាក់ស្ដែងសូម្បីតែក្ដារស្គីក៏ត្រូវគេផលិតដោយបញ្ចូលបច្ចេកវិទ្យាយ៉ាងទំនើបអាចហោះផុតដីមិនគួរឱ្យជឿ។
លោកអ្នកប្រហែលនៅចាំបាន អំពីក្ដារស្គីហោះដែលផលិតដោយក្រុមហ៊ុនរថយន្ត Lexus ចំណែក ArcaBoard នេះវិញ គឺជាសមិទ្ធផលរបស់ក្រុមហ៊ុនសាជីវកម្មអវកាស ARCA Space Corporation ។ ក្រុមហ៊ុន ARCA បានឈានជើងក្លាយជាក្រុមហ៊ុនចុងក្រោយមួយដែលបានអភិវឌ្ឍរបស់ដ៏ប្លែក មានតម្លៃ ជាក្ដារស្គីហោះបែបនេះ។
https://youtu.be/Z_OhDXTvJoo
https://youtu.be/7TnqBM_KUyE
ក្ដារស្គី ArcaBoard នេះប្រើវត្ថុធាតុកម្រក្នុងការផលិត វាត្រូវបានបំពាក់កង្ហារអគ្គិសនីចំនួន ៣៦ ដោយមានកម្លាំងម៉ាស៊ីន ២៧២សេះ។ នេះគឺជាការបដិវត្តថ្មីមួយទៅលើវិស័យដឹកជញ្ជូនដ៏ទំនើប។ ក្ដារ ArcaBoard ត្រូវបានបញ្ចូលសូហ្វ៊ែរធ្វើឱ្យវាមានល្បឿន ២០គីឡូម៉ែត្រ/ម៉ោង ហើយអាគុយនៅលើស្គីនេះអាចឱ្យគេជិះបានរយៈពេល ៦នាទី។ ក្ដារស្គីនេះ ត្រូវការពេល ៦ម៉ោងដើម្បីសាកភ្លើងពេញ តែគេក៏អាចប្រើគ្រឿងបន្សំជំនួយ ArcaDock សាកភ្លើងចូលលឿនត្រឹមតែ ៣៥នាទី៕