ភាព​ខុស​គ្នា​ទាំង​៥​រវាង​វប្បធម៌​​អឺរ៉ុប​ និង​វប្បធម៌​អាស៊ី​​ដែល​អ្នក​ត្រូវ​ដឹង​!!!​



ដូច​មនុស្ស​គ្រប់​គ្នា​បាន​ដឹង​ហើយ​ ប្រជាជន​​អឺរ៉ុប​និង​ប្រជាជន​អាស៊ី​គឺ​​ពិត​ជា​ខុស​គ្នា​ដាច់​។ វា​មាន​ភាព​ខុស​គ្នា​តាំង​ពី​ រូបរាង​ខាង​ក្រៅ អាហារ​ ទំនៀម​ទម្លាប់ ព្រម​ទាំង​អត្តចរិត​ក្នុង​ការ​ធ្វើ​ការងារ​ជា​ដើម​។ ខាង​ក្រោម​នេះ នឹង​បង្ហាញ​ពីចំណុច​ទាំង​៥​យ៉ាង ដែល​ខុស​គ្នា​រវាង​ អឺរ៉ុប និង​អាស៊ី​៖

១) ​មតិ​យោបល់​ អឺរ៉ុប​៖ ភាគ​ច្រើន​ ប្រជាជន​អឺរ៉ុប​ ពួក​គេ​ចូលចិត្ត​ បញ្ចេញ​យោបល់​ផ្ទាល់​ខ្លួន ត្រង់ៗ ដោយ​មិន​សូវ​ជា​លាក់លៀម​អី​ប៉ុន្មាន​ទេ​។ នេះ​ដោយ​សារ​តែ​ពួក​គេ​ចង់​ឲ្យ​អ្នកដទៃ ដឹង​ច្បាស់​ថា​ ពួក​គេ​គិត​ពី​អ្វី​។ ដោយ​ពេល​ខ្លះ​​មើល​ទៅ​ វា​ហាក់​ដូច​ជា​មិន​សូវ​ជា​គួរ​សម​បន្តិច​ក៏​ដោយ​។ អាស៊ី​៖ ប្រជាជន​អាស៊ី ភាគ​ច្រើន​ចូលចិត្ត​ការ​ពិភាក្សា​គ្នា​ណាស់ ដោយ​ពួក​គេ​អាច​និយាយ​ពិភាក្សា​គ្នា ក្រោម​ប្រធានបទ​ណា​មួយ​ លើស​ពី​មួយ​ម៉ោង​ក៏​បាន​ដែរ។ ភាគ​ច្រើន​ពួក​គេ​មិន​សូវ​ជា​បង្ហាញ អាការៈ​ច្រឡោត​ទៅ​លើ​នរណា​ម្នាក់ ​ដោយ​មិន​បាន​គិត​នោះ​ទេ។

២) របៀប​រស់​នៅ​ អឺរ៉ុប​៖ ពួក​គេ​ប្រាថ្នា​ចង់​រស់​នៅ​តែ​ម្នាក់​ឯង​ច្រើន​ជាង។ ពួក​គេ​តែង​តែ​ជំរុញ​ទឹក​ចិត្ត​​ខ្លួន​ឯង​​ឲ្យ​ដើរ​ទៅ​មុខ ច្រើន​ជាង​ជំរុញ​ទឹក​ចិត្ត​អ្នកដទៃ ។ និយាយ​រួម​គឺ​ ស្រឡាញ់​​ខ្លួន​និង​គោរព​ខ្លួន ជាង​អ្នកដទៃ ។ អាស៊ី​៖ ពួក​គេ​ចូលចិត្ត​រស់​នៅ​ជុំ​គ្នា​ជាមួយ​ក្រុមគ្រួសារ ហើយ​ត្រូវ​​ការ ​​ការ​ថែ​រក្សា​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ចាំបាច់​។ មិន​ថា​សមាជិក​មួយ​ណា​ ជោគជ័យ​ឬ​បរាជ័យ​នោះ​ទេ ពួក​គេ​តែង​តែ​ចែក​រំលែក​បទពិសោធន៍​ដល់​គ្នា​ ដើម្បី​រៀន​សូត្រ​។

) ការងារ​ អឺរ៉ុប​៖ ពួក​គេ​មាន​ចំណាប់​អារម្មណ៍​លើ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ដើម្បី​បង្កើន​ទំនាក់ទំនង​រក​ស៊ី​ឲ្យ​កាន់​តែ​ស្អិតល្មួត និង​ឆាប់​ជោគជ័យ។ អាស៊ី​៖ ភាគ​ច្រើន​ ពួក​គេ​ធ្វើ​ល្អ និង​រាក់ទាក់​តែ​ចំពោះ​អ្នកណា​ដែល​បាន​ផ្ដល់​ការងារ​ឲ្យ​គេ​តែ​ប៉ុណ្ណោះ។

៤)​ អាហារ​ អឺរ៉ុប​៖ ជាទូទៅ​ប្រជាជន​អឺរ៉ុប​ ពួក​គេ​ទទួលទាន​អាហារ​ពេល​ព្រឹក ដែល​ត្រជាក់​ល្មម ហើយ​បន្តិច​តែ​ប៉ុណ្ណោះ។ ពិសា​ទឹកដោះគោជូរ លាយ​ជាមួយ​ផ្លែឈើ នៅ​ពេល​ព្រឹក​ គឺ​ជា​អាហារ​ពេញ​និយម មួយ​ដែល​ធ្វើ​ឲ្យ​សុខភាព​ពួក​គេ​កាន់​តែ​ល្អ​។ អាស៊ី​៖ ប្រជាជន​អាស៊ី​កម្រ​នឹង​ពិសា​អាហារ​ណា​ដែល​ត្រជាក់​ណាស់។ អាហារ​ពេល​ព្រឹក​គឺ​ជា​អាហារ​ដែល​សំខាន់​ មិន​អាច​ខ្វះ​បាន​ទេ ហេតុនេះ​ អាហារ​ពេល​ព្រឹក​របស់​ពួក​គេ​គឺ​រៀង​ច្រើន​ជាង​អាហារ​របស់​ពួក​អឺរ៉ុប​ពិសា​។

៥) ភាព​ទៀងទាត់​ អឺរ៉ុប​៖ ពួក​គេ​ផ្ដោត​ខ្លាំង​ណាស់​ទៅ​លើ​ភាព​ទៀងទាត់​ក្នុង​ការ​ធ្វើ​អ្វី​មួយ​។ ពេលវេលា​គឺ​សំខាន់​ណាស់​សម្រាប់​ពួក​គេ ហេតុនេះ​ មនុស្ស​ម្នាក់ៗ ត្រូវ​តែ​គោរព​ពេលវេលា​របស់​ខ្លួន​ឯង​ក៏​ដូច​ជា​​អ្នកដទៃផង​ដែរ។ អាស៊ី​៖ ប្រទេស​មួយ​ចំនួន គឺ​មិន​សូវ​ជា​ឲ្យ​តម្លៃ​លើ​ពេលវេលា​ប៉ុន្មាន​ទេ ព្រោះ​អី ពួក​គេ​បាន​បង្កើត​​ទម្លាប់​យឺត​ពេល​នេះ​សឹង​តែ​ស៊ាំ​ទៅ​ហើយ។ តែ​ក៏​នៅ​មាន​ប្រទេស​ខ្លះ មាន​វិន័យ​តឹងរ៉ឹង ក្នុង​​ការ​គ្រប់គ្រង​ពេលវេលា​នេះ​ផង​ដែរ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lexiophiles.com

X
5s