ដំបូន្មានពិសេស៣យ៉ាងពីលោក Manny Khoshbin សេដ្ឋីវ័យ៤១ឆ្នាំ ដើម្បីស្គាល់ពន្លឺជោគជ័យនៃជីវិត
ជីវិតរបស់លោក Manny Khoshbinគឹចាប់ផ្តើមតាំងពីចំណុចសូន្យ។ លោកបានមកដល់សហរដ្ឋអាមេរិកនៅវ័យ១៤ឆ្នាំហើយគ្មានលុយជាប់ខ្លួនទាល់តែសោះ។ លោកបានចាប់ផ្តើមធ្វើការនៅផ្សារKmart ដោយទទួលបានប្រាក់កម្រៃត្រឹម៣ដុល្លារក្នុងមួយម៉ោងតែប៉ុណ្ណោះ។ លោកបានសន្សំលុយពីប្រាក់ខែរបស់គាត់ទៅវិនិយោគ។ សព្វថ្ងៃ លោកមានក្រុមហ៊ុនអចលនទ្រព្យផ្ទាល់ខ្លួនមួយនិងក្លាយជាអ្នកមានម្នាក់នៅសហរដ្ឋអាមេរិក។ លោកបានផ្ដល់ដំបូន្មានដូចខាងក្រោម៖
១) សុបិនឲ្យខ្ពស់៖ លោកManny Khoshbinបានព្រមានថា៖« ការមានគម្រោងធម្មតានឹងនាំឲ្យមានលទ្ធផលធម្មតាដែរ។» ផ្ទុយទៅវិញ លោកបានណែនាំឲ្យមនុស្សគ្រប់រូបហ៊ានប្រាថ្នាឲ្យខ្ពស់ហើយគិតឲ្យច្បាស់តើខ្លួនឯងចង់ក្លាយជាអ្វីនា១០ឬ២០ឆ្នាំខាងមុខទៀត។
២) រៀបចំគម្រោង៖ លោក Khoshbinបានពន្យល់ថា«អ្នកពុំអាចដើរពីចំណុចAទៅចំណុចBដោយគ្មានគម្រោងច្បាស់លាស់នោះទេ។» ដូច្នេះហើយ ដើម្បីដើរទៅដល់គោលដៅបាន មនុស្សគ្រប់រូបត្រូវតែគិតនូវជំហាននីមួយៗដើម្បីឈានទៅដល់គោលដៅ។
៣) ស្វែងរកចំណេះដឹងបន្ថែម៖ លោក Khoshbinបាននិយាយថា៖«ដើម្បីពូកែនូវអ្វីមួយបាន អ្នកត្រូវតែអនុវត្តវាឲ្យបានច្រើន។» លោក Khoshbinក៏បានណែនាំឲ្យមនុស្សគ្រប់រូបសេពគប់ជាមួយបុគ្គលជោគជ័យឬបុគ្គលដែលមានគំនិតដូចអ្នកឲ្យបានច្រើន ហើយត្រូវរៀនសូត្រពីមនុស្សដែលនៅជុំវិញខ្លួន។ កុំមានអារម្មណ៍ថាខ្មាសអៀនអី គ្មាននរណាម្នាក់កើតមកពូកែនោះទេ ដូច្នេះហើយអ្នកត្រូវបន្តការសិក្សាជានិច្ច៕
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.addicted2success.com