តើមានជំនាញទន់ (Soft Skils) អ្វីខ្លះ ដែលក្រុមហ៊ុនលំដាប់ៗ តែងតែសម្លឹងមើលពីបេក្ខជន?
ពេលដែលអ្នកចង់ដាក់ពាក្យទៅធ្វើការ ភាគច្រើនបេក្ខជនតែងតែផ្ដោតខ្លាំង លើ ជំនាញរឹង(Hard Skills) របស់ពួកគេ ទាំងដែលពួកគេភ្លេចនឹងចាប់អារម្មណ៍ ពីជំនាញទន់ ឬក៏ហៅថា (Soft Skils)នេះឯង។ សាកងាកមកមើលថា តើក្រុមហ៊ុនលំដាប់ៗ ភាគច្រើនពួកគេចាប់អារម្មណ៍លើបេក្ខជន ដែលមាន ជំនាញទន់ (Soft Skils) អ្វីខ្លះទៅ?
១) គ្រប់គ្រងទំនាស់ដោយវ័យឆ្លាត៖ ប្រសិនបើការងារអ្នក ជាប្រភេទការងារដែល ត្រូវជួបផ្ទាល់នឹងអតិថិជន ការរៀនដោះស្រាយទំនាស់ដោយវ័យឆ្លាត គឺជាជំនាញចាំបាច់ណាស់។ មិនត្រឹមតែ ជួយសម្រួលភ្ញៀវបានទេ ពេលដែលមិត្តរួមការ ងារ មានការឈ្លោះទាស់ទែងគ្នាក្ដី អ្នកអាចមានលទ្ធភាពជួយសម្រួលដល់ពួកគេ ដើម្បីកុំឲ្យបញ្ហាកាន់តែរីកធំទៀត។
២) មានសមត្ថភាពដោះស្រាយបញ្ហា៖ មានជីវិតគឺមានបញ្ហា តែសំខាន់ត្រង់ថា តើបុគ្គលិកណាដែលអាចមានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហានៅនឹងមុខ។ ក្រុមហ៊ុនមួយ គឺមានបញ្ហារាប់រយត្រូវតែដោះស្រាយ ហើយបើបុគ្គលិកម្នាក់ៗ អាចមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាដែលមាននៅចំពោះមុខបាន ការងារក៏កាន់តែមានប្រយោជន៍ ហើយដើរទៅមុខបានយ៉ាងរលូនថែមទៀត។
៣) គិតបានជ្រៅជ្រះ និងវែងឆ្ងាយ៖ មនុស្សគ្រប់គ្នា តែងតែគិតមុននឹងធ្វើអ្វីមួយ តែការគិតនោះគឺមិនមែនគិតឲ្យតែរួចរាល់ទេ។ អ្នកត្រូវវែកញែកថា ហេតុអ្វីទៅរួច ហេតុអ្វីទៅមិនរួច តើគួរធ្វើយ៉ាងណាល្អ ? តើគួរអនុវត្តនៅពេលណា? តើមានឧបសគ្គនៅខាងមុខដែរឬអត់? តើគួរធ្វើយ៉ាងណាកុំឲ្យបាត់បង់ឱកាស? តើធ្វើយ៉ាងណាឲ្យការរកស៊ីអ្នកល្អជាងអ្នកដទៃ ?
៤) អាចសម្របនឹងការផ្លាស់ប្ដូរបានលឿន៖ មនុស្សបែបនេះគឺគេចាត់ទុកថាជាមនុស្សអាចបត់បែនបានលឿន។ វាជាជំនាញទន់មួយដែលមិនសូវជារកបានទេ។ មនុស្សដែលអាចសម្របនឹងការផ្លាស់ប្ដូរបានលឿន គឺជាមនុស្សឆ្លាត យល់កាលៈទេសៈ ហើយឆាប់រៀនទទួលអ្វីដែលថ្មីបានលឿនថែមទៀត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack