តើមូលហេតុអ្វី ទើបមនុស្សស្រីនៅតែធ្លាក់អន្លង់ស្នេហ៍នឹងប្រុសក្បត់?
តើអ្នកមានដែលចាប់អារម្មណ៍ទេថា ហេតុអ្វីមនុស្សស្រីមួយចំនួន នៅតែធ្វើឲ្យខ្លួនឯងឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ប្រុសព្រានបាន? មុននឹងដាក់ចិត្តស្រឡាញ់ តើនារីៗទាំងនោះមិនបានស៊ើបពី សាវតារ របស់បុរសម្នាក់នោះទេមែនទេ? តើមកពីហេតុផលអ្វីខ្លះទៅទើបធ្វើឲ្យខ្លួននៅតែជួបមនុស្សប្រុសមិនល្អ?
១) ដោយសារបុរសទាំងនោះគឺមានភាពទាក់ទាញ៖ ភាគច្រើននៃមនុស្សប្រុសខូច គឺពួកគេបង្ហាញភាពទាក់ទាញដល់នារីៗខ្លាំងជាងបុរសដទៃ ទៀត។ ម្ល៉ោះហើយ ទើបភាពទាក់ទាញទាំងនោះ អាចធ្វើឲ្យចិត្តនារីៗទន់ ហើយដាក់ចិត្តស្រឡាញ់ខ្លាំង។ ពេលដែលនាងចាប់ផ្ដើមដឹងថាបុរសនោះខូចហើយ ទោះចង់ដោះដៃចេញក៏មិនងាយដែរ។
២) ពួកគេដឹងថានារីៗចង់បានអ្វី៖ មនុស្សប្រុសដែលសុភាពរាបសារ ភាគច្រើនគេមិនសូវដឹងថានារីៗ ចង់បានអី និងត្រូវការអីទេ។ នេះដោយសារតែការខ្វះបទពិសោធន៍ស្នេហា។ តែបើប្រៀបធៀបនឹង បុរសដែលខូចខិលវិញ ពួកគេមានសង្សាររាប់ភ្លេច ហើយជំនាញក្នុងការផ្គាប់ចិត្តនារីៗ ទៀត៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity