ចំណុច​៣យ៉ាងដែលអ្នកអាចនឹងគិតមិនដល់ នៅ​ពេល​នរណា​ម្នាក់​ប្រាប់​ថា«​មិន​អាច​ទៅ​រួច​​នោះ​ទេ»​



នៅ​ពេល​ដែល​អ្នក​មាន​ក្តី​សុបិន នោះ​ក៏​មាន​ន័យ​ថា​អ្នក​មាន​អ្នក​ជំទាស់​នឹង​គំនិត​របស់​អ្នក​ឬ​មិន​គាំ​ទ្រ​អ្នក​ដែរ។ វា​ជា​រឿង​ធម្មតា​នោះ​ទេ​​។ ពួក​គេ​អាច​និយាយ​ថា​«អ្នក​មិន​អាច​ទៅ​រួច» ប៉ុន្តែ​អ្នក​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា​«អ្នក​អាច​ធ្វើ​បាន។» អ្នក​ត្រូវ​ប្រើ​ប្រាស់​គំនិត​រិះគន់​ឬ​គំនិត​ជាន់​ពន្លិច​មក​ចេញ​ជា​ប្រយោជន៍​វិញ។ ​​ខាង​ក្រោម​នេះ​គឺ​ជា​​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​​ដើម្បី​យក​ឈ្នះ​គំនិត​អវិជ្ជមាន​ទាំង​នោះ៖​

១) តាម​ការ​ពិត​ទៅ អ្នក​ជំទាស់​អាច​ជា​មនុស្ស​ដែល​បារម្ភ​ពី​អ្នក​៖ អ្នក​មិន​ចាំ​បាច់​ទៅ​ស្អប់​មនុស្ស​ដែល​មិន​គាំ​ទ្រ​ក្តី​សុបិន​របស់​អ្នក​នោះ​ទេ។ អ្នក​ដែល​ប្រាប់​អ្នក​សុទ្ធ​តែ​ជា​មនុស្ស​ជិតស្និទ្ធ​នឹង​អ្នក​​ហើយ​ខ្លាច​អ្នក​ឈឺចាប់​ប្រសិន​ជា​អ្នក​ជួប​ភាព​បរាជ័យ​ណា​មួយ អ្នក​ទាំង​​នោះ​អាច​ជា​ឪពុក​ម្ដាយ​របស់​អ្នក​ក៏​ថា​បាន។ ដូច្នេះ​ហើយ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ដើរ​តាម​ចំណង់​ចំណូល​ចិត្ត​ហើយ​សម្រេច​វា​ឲ្យ​បាន​ដើម្បី​បង្ហាញ​អ្វី​ដែល​អ្នក​ធ្វើ​ពិត​ជា​អាច​ជោគជ័យ​បាន។

២) អ្នក​មិន​គាំទ្រ​នឹង​បង្ហាញ​ពី​កន្លែង​ដែល​អ្នក​អាច​រីក​ចម្រើន​បាន៖ អ្នក​ដែល​មិន​គាំទ្រ​នឹង​ក្តី​សុបិន​អ្នក​នឹង​​ផ្ដល់​ហេតុផល​​ជា​ច្រើន​ហេតុ​អ្វី​បាន​ពួក​គេ​គិត​ថា​អ្នក​ពុំ​អាច​ជោគជ័យ​បាន ឧទាហរណ៍​ថា​៖ ពួក​គេ​គិត​ថា​អ្នក​ខ្សោយ​ផ្នែក​ទំនាក់​ទំនង ខ្សោយ​ផ្នែក​កុំព្យូទ័រ ខ្សោយ​ផ្នែក​ភាសា។ល។ អ្នក​អាច​យក​គំនិត​ទាំង​នោះ​មក​កែប្រែ​ខ្លួន​ឯង​បាន​​តាម​រយៈ​ការ​សិក្សា​បន្ថែម។

៣) អ្នក​មិន​គាំ​ទ្រ​គឺ​ជា​កម្លាំង​ចិត្ត​ដ៏​ធំ​របស់​អ្នក៖ ប្រាកដ​ណាស់ អ្នក​អាច​ប្រឈម​មុខ​នឹង​ការ​ឈឺចាប់​នៅ​ពេល​ដែល​អ្នក​គ្មាន​អ្នក​គាំ​ទ្រ​​ថែម​ទាំង​មាន​អ្នក​​ជំទាស់​ថែម​មួយ​កម្រិត​ទៀត។ ​តែ កុំ​ចុះ​ចាញ់​នឹង​សម្ដី​ទាំង​នោះ​អី ប្រើ​ប្រាស់​សម្ដី​ទាំង​នោះ​មក​ជា​កម្លាំង​ចិត្ត​ពី​ព្រោះ​ថា​វា​អាច​ជា​កម្លាំង​ចិត្ត​ដែល​នាំ​​អ្នក​ទៅ​រក​ភាព​ជោគជ័យ៕

ប្រែ​សម្រួល៖​អឹុង មុយយូ ប្រភព៖ www.addicted2succss.com

X
5s