​​​​ទស្សនៈ​មាស​​ពី​មហាសេដ្ឋី​ និង ​​សហគ្រិន​សង្គម​​​​​នៅ​អាស៊ី​​ ​​ដែល​អ្នក​គួរ​​​​​​យល់​ដឹង​​​



​​​​​​​​​នៅ​ពេល​ដែល​គេ​​និយាយ​អំពី​បុគ្គល​ជោគជ័យ​ ឬ ​អ្នក​មាន​ធំ​ៗ​ ​មនុស្ស​ភាគច្រើន​នឹក​ឃើញ​​ដល់​​សហរដ្ឋ​​អាមេរិក ​និង ​​ប្រទេស​នៅ​តំបន់​អឺរ៉ុប​។ ​​ប៉ុន្តែ​​បើ​ក្រឡេក​​មក​មើល​តំបន់​អាស៊ី​វិញ ​ក៏​​​​មាន​មនុស្ស​មិន​តិច​ដែរ​ ដែល​បាន​ក្លាយ​ជា​បុគ្គល​ឆ្នើម​ក្នុង​​លោក ​និង​​ ​​ជា​អ្នក​​​មាន​កំពូលៗ​​។ ខាង​ក្រោម​នេះ ជា​សម្ដី​មាស​របស់​ មហាសេដ្ឋី​ និង ​​សហគ្រិន​សង្គម​​​​​នៅ​អាស៊ី​ទាំង​៦​រូប​៖​​​​​

១) ​​​​​​«​​នៅ​ពេល​អ្នក​មាន​គូប្រជែង​ធំ​ៗ​ ដូច​ជា​​Google ​និង Ebay ​នោះ​ហើយ​ជា​សំណាង​របស់​អ្នក​។​​​ ​វា​ប្រៀប​​ដូច​ជា​ខ្ញុំ​​ កំពុង​តែ​ប្រកួត​ជា​មួយMike Tyson ​អ៊ីចឹង​​ ​​ពោល​គឺ ខ្ញុំ​មាន​កិត្តិយស​ណាស់​ ​ហើយ​ខ្ញុំ​ក៏​រៀន​បាន​ច្រើន​ផង​ដែរ​»​។ ​​ដោយ​ លោក​ ចេក ម៉ា​ ​ស្ថាបនិក​របស់​ក្រុមហ៊ុន​ Alibaba។

 

២) ​​«​អត្តចរិត​ និង ​ឱកាស​ ​គឺ​ជា​ធាតុ​សំខាន់​ ដែល​នាំ​​ឲ្យ​មាន​ភាព​ជោគជ័យ​ដល់​ថ្ងៃ​នេះ​»​។ ដោយ​​លោក​ Narayana Murthy ​មហាសេដ្ឋី​ផ្នែក​បច្ចេកវិទ្យា​របស់​ឥណ្ឌា​។ 

 

៣) ​«​ខ្ញុំ​គ្រាន់​តែ​ជា​មនុស្ស​ធម្មតា​ម្នាក់​ ដែល​ព្យាយាម​ធ្វើ​ការ​អស់​ពី​លទ្ធភាព​របស់​ខ្ញុំ​ប៉ុណ្ណោះ​»​។ ​​ដោយ​លោក Muhammad Yunus​ ​​ជា​សហគ្រិន​សង្គម​របស់​បង់ក្លាដេស​ ដែល​បាន​ជួយ​លើកស្ទួយ​ដល់​ជីវភាព​ប្រជាជន​​ជាច្រើន តាមរយៈ​​​គម្រោង​ប្រាក់​កម្ចី​ខ្នាត​តូច​។​

 

៤) ​​«​ភាព​ជោគជ័យ​របស់​​សហគ្រាស​មួយ​ គឺ​អាស្រ័យ​ទៅ​លើ​ភាព​ស្មោះត្រង់​ ​និង ​ការ​ទទួល​​ភាព​ជឿជាក់​ ​​មិន​មែន​​​​អាស្រ័យ​ល្បិចកល​នោះ​ទេ​»​។​ ​​ដោយ​លោក​ ​Liu Chuanzhi​​ ស្ថាបនិក​របស់​ក្រុមហ៊ុនLenovo ។ 

៥) ​​​«​តាមរយៈ​ភាព​អត់ធ្មត់​ ​​​​អ្នក​នឹង​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ធំធេង​»។​ ដោយ​​លោក​ Tadashi Yanai ​​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​Fast Retailing ​ និង​ជា​មហាសេដ្ឋី​របស់​ជប៉ុន​។

[

៦) ​«​​សំណាង​ គឺ​​ជា​ផ្លូវ​ប្រសព្វ​រវាង​​​ ​ឱកាស​​​​ និង ​ការ​ត្រៀម​ខ្លួន​។ ​ប្រសិន​បើ​អ្នក​ត្រៀម​ខ្លួន​បាន​យ៉ាង​​​ល្អ​ នោះ​​សំណាង​របស់​អ្នក​នឹង​កើត​ឡើង​»។ ​ដោយ​លោក Hiroshi Mikitani​ មហាសេដ្ឋី​ជប៉ុន​ និង ជា​ស្ថាបនិក​ក្រុមហ៊ុន​Rakuten ​៕

ដោយ​៖ រតនា​ ​វិចិត្រ

X
5s