បើមិត្តប្រុសអ្នក មានចំណុចទាំងអស់នេះ អ្នកប្រហែលជាមិនអាចរៀបការនឹងគ្នាបានទេ!
តាមពិតទៅ ចំណុចខ្លះ អាចទាក់ទាញអ្នកឲ្យស្រឡាញ់មិត្តប្រុសអ្នកបានត្រឹមដំណាក់កាលជាសង្សារប៉ុណ្ណោះ។ តែបើដល់ដំណាក់កាលរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាហើយ ចំណុចមួយចំនួនខាងក្រោមនេះ គឺគេមិនអាចក្លាយជាស្វាមីអ្នកបានឡើយ។ តើមានចំណុចអ្វីខ្លះ?
១) មិនស្មោះត្រង់៖ បើបុគ្គលម្នាក់នោះ គឺជាមនុស្យមិនគួរឲ្យទុកចិត្តបាននៅពេលអ្នកធ្វើជាសង្សារនោះ វាប្រាកដណាស់ ដែលអ្នកមិនអាចទ្រាំនៅរហូតដល់ពេលរៀបការបានឡើយ។ មនុស្សមិនស្មោះត្រង់គឺមិនអាចនាំអ្នកទៅរកសេចក្ដីសុខបានទេ។
២) តែងតែគិតខុសពីអ្នក៖ មានដែលសង្កេតទេថា ពេលអ្នកនៅជាសង្សារ តើគេតែងមានគំនិតផ្ទុយឬក៏ដូចអ្នកទាំងស្រុង។ មនុស្សគឺមានផ្នត់គំនិតផ្សេងគ្នាមែន តែក៏នៅមានអ្នកដែលមានគំនិតដូចគ្នាខ្លះដែរ។ ចុះហេតុអីអ្នកមិនទៅរកមនុស្សដែលមានគំនិតដូចអ្នកវិញទៅ មិនប្រសើរជាង។
៣) ពូកែកុហកលេខមួយ៖ ការពិតទៅ បើអ្នកចង់រកស្វាមីមួយដែលមិនចេះកុហកសោះ គឺប្រហែលជាគ្មានឡើយក្នុងលោកនេះ។ មនុស្សគឺមិនអាចជៀសផុតពីការកុហកបានឡើយ។ តែបើអ្នក សង្កេតឃើញថា បុគ្គលនោះ គឺតែងតែមានទម្លាប់ភូតកុហកលេខមួយហើយ អ្នកមិនគួរបន្តទំនាក់ទំនងឲ្យវែងឆ្ងាយជាងនេះទៀតអី។
៤) ស្រលាញ់គ្នារយៈពេលខ្លីពេក៖ អ្នកដែលស្រឡាញ់គ្នាខ្លី តែឈានដល់ដំណាក់កាលរៀបការ ភាគច្រើនមិនយូរទេ ពួកគេនឹងលែងលះគ្នា។ នេះដោយសារតែខ្វះការយល់ចិត្តគ្នា ការដែលមិនចេះអត់ឱន និងខ្វះបទពិសោធន៍ស្នេហានេះឯង។
៥) ឃើញស្រីផ្សេងមិនបាន៖ បើមិត្តប្រុសអ្នក មិនទាន់អស់អាល័យនឹងស្រីដទៃ ទេ មិនបាច់ទទួលគេមកធ្វើជាស្វាមីទេ។ អ្នកមិនអាចទ្រាំបានឡើយ ពេលឃើញស្វាមីរបស់ខ្លួន ទៅយកភ្នែកមើលស្រីដទៃ ទាំងដែលខ្លួនមានប្រពន្ធនិងរៀបការហើយបែបនេះ។
៦) បុរសដែលមិនមានទំនួលខុសត្រូវ៖ ភាគច្រើនអ្នកគ្មានទំនួលខុសត្រូវ គឺធ្វើអ្វីក៏ដោយមិនដែលទទួលស្គាល់ថាខ្លួនខុសឡើយ។ ទោះបីខ្លួនខុសច្បាស់នឹងភ្នែកក្ដី បុគ្គលនោះគឺមិនដែលហាមាត់ ទទួលស្គាល់ថាខ្លួនជាអ្នកធ្វើទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ sixseeds