Jelly Pro ស្មាតហ្វូន Android តូចជាងគេលើលោក ដើរ 4G, RAM 2GB ល្មមប្រើ ស្រួលដាក់តាមហៅប៉ៅបំផុត (Video)
Jelly Pro គឺជាស្មាតហ្វូន Android ថ្មីមួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន ត្រូវបានតាំងបង្ហាញនៅលើគេហទំព័រ Kickstarter ហើយវា អាចចាត់ទុកជាស្មាតហ្វូន Android តូចបំផុតមួយលើលោកក្នុងពេលបច្ចុប្បន្ន។ ស្មាតហ្វូននេះ បែងចែកជាពីរជំនាន់ ទៅតាមជម្រើសលក្ខណៈសម្បត្តិខុសគ្នាគឺ RAM 1GB មាន Memory 8GB និងម៉ូដែល RAM 2GB មាន Memory 16GB។