ឡេបថបថ្មី Aero 15 បញ្ចូលថាមពល Gaming និងមានរាងស្លីមរបស់ Gigabyte ចេញហើយ! RAM 16GB ក្រាហ្វិក Nvidia GTX 1060 កាន់ថ្ម ១០ម៉ោង!
ក្រុមហ៊ុន Gigabyte ថ្មីៗនេះបានបង្ហាញចេញកុំព្យូទ័រយួរដៃស៊េរីថ្មី Areo 15 មានសមត្ថភាពខ្លាំង សម្រាប់អ្នកលេងហ្គេម មិនចាញ់ស៊េរី Raser Blade ឬ Acer Predator Triton 700។ វាបានបំពាក់មកនូវសមត្ថភាព hardware ដ៏ខ្ពស់ (superpower), មានរូបរាងស្អាត កម្រាស់យ៉ាងស្ដើង (ultrathin) ជា ម៉ាស៊ីន gaming សមត្ថភាពខ្ពស់កប់។