ភ្ជាក់ផ្អើល Apple ​លក់​ iPhone ​បាន​តិច​ជាង​មុន តែ​បែរ​ជា​​ប្រាក់​ចំណូល​ទទួល​បាន​ច្រើន​ជាង​មុន​ទៅ​វិញ ព្រោះ ...​



របាយការណ៍​ប្រាក់​ចំណូល​ប្រចាំ​ត្រីមាស​ទី២ របស់ Apple បង្ហាញ​លទ្ធផល​ឱ្យ​ឃើញ​ថា ក្រុមហ៊ុន​អាច​លក់ iPhone បាន ៥០,៨លាន​គ្រឿង ជាមួយ​ប្រាក់​ចំណូល ៣៣,២ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​មិន​មាន​គម្លាត​ធំ​សោះ​ឡើយ បើ​ប្រៀបធៀប​នឹង​របាយការណ៍​ឆ្នាំ​មុន ដែល​តួលេខ​លក់ iPhone ខ្ពស់​ជាង​តែ ១% ប៉ុណ្ណោះ។ ប៉ុន្តែ​អ្វី​ដែល​ចាប់អារម្មណ៍​នោះ គឺ​ថា ខណៈ​ការ​លក់​ធ្លាក់​ចុះ តែ​ប្រាក់​ចំណែល​បែរ​ជា​កើនឡើង​ទៅ​វិញ។ ប្រាកដ​ណាស់ តែ ១% ពី​ប្រាក់​ចំណូល ៣២,៩ពាន់​លាន​ដុល្លារ ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​នេះ មាន​ន័យ​ថា បាន​ធ្វើឱ្យ Apple ចំណេញ​ប្រាក់​ច្រើន​ជាង​មុន ពី​ទូរស័ព្ទ iPhone ​ដែល​លក់​ចេញ​កាលពី​ឆ្នាំ​មុនៗ។ សំណៅ​នេះ អាច​មាន​តួលេខ​ជាប់​ទាក់ទង​នឹង​ពាណិជ្ជកម្ម​របស់ Apple នា​អនាគត គឺ​អាច​ផ្ដោត​លើ​ការ​បង្រឹង​ប្រាក់​ចំណូល។ យ៉ាងណា គេ​សង្កេត​ឃើញ​ការ​លក់ iPhone 7/ 7 Plus គឺ​មាន​សភាព​ល្អ​ប្រសើរ​ហើយ​ដែរ ហើយ Apple ​ប្រហែល​មិន​ចាំបាច់​បង្ខំ​រុញច្រាន​តួលេខ​លក់​រៀងរាល់​ឆ្នាំ​ពេក​នោះ​ទេ ប្រសិនបើ​អាច​សាង​ប្រាក់​ចំណូល​ច្រើន​ជាង តាមរយៈ​ការ​បង្កើន​សមត្ថភាព និង​បង្កើន​តម្លៃ​លក់​នោះ។ តម្លៃ​ជា​មធ្យម​នៃ​ការ​លក់​ចេញ iPhone មួយ​គ្រឿង​គឺ ៦៩៥ដុល្លារ​អាមេរិក នៅ​ត្រីមាស​ដំបូង ក្នុង​ឆ្នាំ២០១៧ នេះ ខណៈ ​ស្ទើរ​គ្រប់​ត្រីមាស​កន្លង​ទៅ គឺ​មាន​តម្លៃ​ត្រឹម ៦៥៥ដុល្លារ។ ការ​បង្កើន​ថ្លៃ​នេះ ត្រូវ​អរគុណ​ដល់​ការ​បង្កើន​ទំហំ​អង្គ​ចងចាំ (Memory)។ នាយក​ប្រតិបត្តិ Apple លោក Tim Cook បាន​លើកឡើង​ថា៖ “យើង​មាន​មោទនភាព ទៅ​នឹង​របាយការណ៍​ប្រាក់​ចំណូល​រឹងមាំ នៅ​ត្រីមាស​ខែ​មីនា ដែល​មាន​ចំណូល​កើនឡើង​ពី​ត្រីមាស​ខែ​ធ្នូ និង​បន្ត​លក់​ដាច់​ទូរស័ព្ទ iPhone 7 Plus”។ iPhone ជំនាន់​ក្រោយ មាន​ចចាមអារ៉ាម​ថា នឹង​បំពាក់​ដោយ​អេក្រង់​គែម​ស្ដើង (bezel-less screen) ​តែ​មិន​ដូច​ជា Galaxy S8 ទេ ហើយ​នឹង​ប្រើ​ប្រភេទ​អេក្រង់ OLED។ ធាតុ​ផ្សំ​ទាំងពីរ​នេះ នឹង​ធ្វើឱ្យ​ iPhone មាន​តម្លៃ​ដាក់​លក់​ខ្ពស់​ជាង​មុន គឺ​អាច​ថ្លៃ​ដល់ ១០០០ដុល្លារ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ theverge
X
5s