iPhone 6 Plus ទំហំដល់ 128GB លក់តែ ៣២៩ដុល្លារនៅលើ eBay ក្រោយជួសជុលរួច! ពិតជាចំណេញលុយច្រើន!
ប្រិយមិត្តកំពុងរកមើលទិញទូរស័ព្ទទំនើបរបស់ Apple ប៉ុន្តែមិនចង់ចំណាយច្រើនមែនទេ? ដូច្នេះ អ្នកប្រហែលមានចំណូលចិត្តលើម៉ូដែល iPhone 6 Plus ទំហំ 128GB នេះ ព្រោះត្រូវបាន eBay ដាក់លក់តម្លៃតែ ៣២៩ដុល្លារប៉ុណ្ណោះក្រោយជួសជុលរួចស្អាតផ្លឹង។ សូមបញ្ជាក់ថា តម្លៃនេះមិនមានឡើងក្រៅពី eBay ជាក់ស្ដែង បើប្រៀបធៀបនឹងតម្លៃដែលគេចំណាយពេលស្វែងរកធូរជាងគេនៅលើ Amazon យ៉ាងហោចក៏ ៤៥០ដុល្លារដែរ។ នេះមានន័យថា iPhone 6 Plus ទំហំ 128GB នៅលើ eBay គឺធូរថ្លៃជាងហាងអនឡាញផ្សេងៗប្រហែល ២៧% ឯនោះ។
សូមបញ្ជាក់ថា បើទោះបីនេះជា iPhone ជួសជុលឡើងវិញក៏ពិតមែន ប៉ុន្តែបើពិនិត្យមើលម៉ត់ចត់វា សុទ្ធតែជាទូរស័ព្ទនៅស្អាត មានលក្ខណៈស្ទើរដូចថ្មី ព្រោះត្រូវបានជួសជុលស្រប់តាមស្តង់ដារក្រុមហ៊ុន។ យ៉ាងណា វាអាចមានស្នាមតិចតួច ឬខ្លះមានស្នាមឆ្កូតតិចបំផុត និងខ្លះស្ទើរមើលពុំឃើញ។
កាន់តែមានទំនុកចិត្តនោះ គឺថា រាល់ការទិញ iPhone 6 Plus ជួសជុលឡើងវិញនេះ នឹងមានការធានារយៈពេលពេញមួយខែ ទុកដូចជាការធ្វើតេស្ត ហើយប្រសិនមានបញ្ហានោះ eBay នឹងផ្ដល់ជូនប្រាក់ថ្លៃទិញទូរស័ព្ទវិញទាំងស្រុងតែម្ដង។ សម្រាប់ព័ត៌មានលំអិត អ្នកអាចចូលឆែកមើលនៅលើគេហទំព័រ eBay តាមតំណភ្ជាប់ Link នេះបាន៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ phonearena