​​​​​ពិព័រណ៍​ដ៏​ធំ​​​​​លើក​ដំបូង​ស្ដីពី​​«សិទ្ធិប្រើ​យីហោ​ និង របៀប​ទទួល​អាជ្ញាប័ណ្ណ​​» ​​​ចាប់​ផ្ដើម​ហើយ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​​កោះ​ពេជ្រ​​



​​​ពិព័រណ៍​ដ៏​ធំ​មួយ​ស្ដីពី​​ សិទ្ធិ​ប្រើ​យីហោ​ និង របៀប​ទទួល​អាជ្ញាប័ណ្ណ ​​ដែល​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា​ «Café Cambodia 2017 and Franchise & Licensing Cambodia 2017»​ ​នឹង​ចាប់​ផ្ដើម​នៅ​​​ថ្ងៃ​​ព្រហស្បតិ៍​ទី​៤​ ​ខែ​ឧសភា​​ក្នុង​សប្ដាហ៍​នេះ ដែល​មាន​​ក្រុមហ៊ុន​ធំៗ និង អ្នក​ជំនាញ​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​ចូលរួម​។ ​​ពិព័រណ៍​​នេះ​ មាន​រយៈពេល​៣​ថ្ងៃ​ ពោល​​គឺ ​ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​​​៦​ ខែ​ឧសភា​​ឆ្នាំ​២០១៧ ​ធ្វើឡើង​នៅ​​​មជ្ឈមណ្ឌល​កោះ​ពេជ្រ។ ​​​ក្នុង​​ពិធី​​ដ៏​ពិសេស​នេះ ​នឹង​ផ្ដល់​ឱកាស​​​ជា​ច្រើន​​​ដល់​អ្នក​ចូលរួម ​និង​ក្រុមហ៊ុន​ផ្សេងៗ​​ដើម្បី​យល់​ដឹង​​ឲ្យ​កាន់​តែ​ច្បាស់​អំពី​សិទ្ធ​ប្រើ​យីហោ​ និង របៀប​ទទួល​អាជ្ញាប័ណ្ណ​ ​ដោយ​សារ​មាន​​អ្នក​តំណាង​ក្រុមហ៊ុន​ជាតិ​ និង អន្តរជាតិ​ជាច្រើន​ ហើយ​ក្នុង​នោះ​ក៏​មាន​ស្តង់​​បង្ហាញ​អំពី​ផលិតផល​ និង​ សេវាកម្ម​​ជាច្រើន​ផង​ដែរ។ [caption id="attachment_38589" align="aligncenter" width="670"] Source៖ Cafe Cambodia and Franchise & Licensing Cambodia's Facebook Page[/caption] ​លើស​ពី​នេះ​ទៀត​ ការ​​​​ប្រកួត​ប្រជែង​ឆុងកាហ្វេ​ជាតិ​កម្ពុជា​ ​​ឆ្នាំ​២០១៧​ ក៏​ធ្វើ​​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​នោះ​ផង​ដែរ​ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​បេក្ខជន និង បេក្ខនារី​​​ពោរពេញ​ទៅ​ដោយ​សមត្ថភាព និង ឆន្ទៈ​ក្នុង​ការ​ប្រកួត​ប្រជែង​៕ ​ដោយ​៖ រតនា​ ​វិចិត្រ​​ ​​​​​​​​
X
5s