រម្លឹកប្រវត្តិសាស្ត្រ៖ រូបភាពដែលមេដឹកនាំរុស្ស៊ីមិនចង់ឱ្យឃើញ សង្គ្រាមឆ្នាំ១៩០៥ ពេលខ្លួនចាញ់ជប៉ុន
រូបភាពទាំងនេះត្រូវបានបង្ហោះដោយគេហទំព័ររបស់អង់គ្លេស Daily Mail ដែលបញ្ចេញដោយបណ្ដាល័យ Library of Congress បង្ហាញពីទិដ្ឋភាពដ៏ឃោឃៅនៃសង្គ្រាមកាលពី ១១៥ឆ្នាំមុន។ កាលនោះ គឺជាលើកដំបូងហើយគិតក្នុងសម័យទំនើបដែលមហាអំណាចអឺរ៉ុបមួយនេះ ចេញសង្គ្រាមធ្ងន់ធ្ងរដោយមហាអំណាចអាស៊ីគឺជប៉ុន។
រូបភាពដ៏កម្រទាំងនោះបង្ហាញទាហ៊ានរុស្ស៊ីដើរព្យុហយាត្រាឆ្លងកាត់ក្រុមកងកម្លាំងដែលបរាជ័យក្នុងសង្គ្រាម រុស្ស៊ី-ជប៉ុន (Russo-Japanese War) ពីឆ្នាំ១៩០៤ ដល់ឆ្នាំ ១៩០៥ (អ្នកស្លាប់) ហើយនឹងហ្វូងមនុស្សជាច្រើននាក់ដែលប្រារព្ធជ័យជំនះរបស់ជប៉ុន។
រុស្ស៊ីស្ទើរតែបាត់បង់កងកម្លាំងប្រចាំនៅប៉ាស៊ីហ្វិក និងសមុទ្របាល់ទិច ក្នុងពេលដែលប្រយុទ្ធគ្នាដើម្បីដណ្ដើមកាន់កាប់ Manchuria, ចិន និងកូរ៉េ។ ទោះជាជ័យជំនះបានទៅលើជប៉ុនក៏ដោយ ក៏ភាគីទាំងពីរបានបាត់បង់ទាហ៊ានជាច្រើនម៉ឺននាក់ដែរ។ ជប៉ុនបាត់បង់កម្លាំង ៤៧ ០០០នាក់ ចំណែករុស្ស៊ីបាត់បង់ប្រហែលពី ៣៤០០០ទៅ ៥៣០០០នាក់។
[caption id="attachment_38512" align="aligncenter" width="670"] កងទ័ពរុស្ស៊ីកំពុងបាញ់កាំភ្លើងធំនៅសមរភូមិ Port Arthur ជាសមរភូមិប្រយុទ្ធយូរជាងគេ[/caption]
[caption id="attachment_38513" align="aligncenter" width="670"] កងកម្លាំងរុស្ស៊ីកំពុងបាញ់តតាំងជាមួយជប៉ុន[/caption]
[caption id="attachment_38514" align="aligncenter" width="670"] កប៉ាល់ជាច្រើនត្រូវបានកងទ័ពជប៉ុនបាញ់ពន្លិច[/caption]
[caption id="attachment_38515" align="aligncenter" width="670"] កងកម្លាំងរុស្ស៊ីពី ៣៥០០០ទៅ ៥៣០០០នាក់ដែលបានស្លាប់ក្នុងសង្គ្រាមនោះ[/caption]
[caption id="attachment_38516" align="aligncenter" width="670"] កងទ័ពជប៉ុនថតរូបជុំគ្នាបង្ហាញពីជោគជ័យលើកងទ័ពរុស្ស៊ីនៅម៉ាន់ជូរី[/caption]
[caption id="attachment_38517" align="aligncenter" width="670"] សាកសពទាហ៊ានដែលយកមកកប់នៅលើភ្នំនៅម៉ាន់ជូរី[/caption]
[caption id="attachment_38519" align="aligncenter" width="670"] ទោះជាជប៉ុនឈ្នះក៏ជប៉ុនបាត់បង់កងទ័ពជាង ៤៧០០០នាក់ដែរ[/caption]
[caption id="attachment_38522" align="aligncenter" width="670"] មន្ត្រីនិងកងទ័ពរុស្ស៊ីស្ថិតនៅក្នុងភោជនីយដ្ឋានដែលជប៉ុនផ្លោងគ្រាប់ខ្ទេចមួយចំនួន[/caption]
[caption id="attachment_38521" align="aligncenter" width="670"] សង្គ្រាមរវាងប្រទេសទាំងពីរត្រូវបានបញ្ចប់ហើយមានសន្ធិសញ្ញា Portsmouth ដោយមានការសម្របសម្រួលពីប្រធានាធិបតីអាមេរិកលោក Theodore Roosevelt[/caption]