​កម្មវិធី​ស្មាតហ្វូន​​​ (App) ពេញ​និយម​បំផុត​ទាំង​១០ ប្រចាំ​​ឆ្នាំ២០១៥ សុទ្ធ​ជា​របស់ Facebook, Google និង Apple ទាំង​អស់​



​ខណៈ ឆ្នាំ​២០១៥ ជិត​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​២០១៦ ​មាន​ការ​សរុប​លទ្ធផល​ពាក់ព័ន្ធ​វិស័យ​បច្ចេកវិទ្យា​ជាច្រើន។ ដូច្នេះ​ទំព័រ​នេះ​ដែរ BizKhmer សូម​លើក​យក​កម្មវិធី​ស្មាតហ្វូន​ដែល​មាន​ការ​ពេញ​និយម​ប្រើ​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ២០១៥ មក​បង្ហាញ​ជូន​ដល់​ប្រិយមិត្ត ដែល​នេះ​ជា​លទ្ធផល​ស្រាវជ្រាវ​បាន​ពី​ក្រុមហ៊ុន​វិភាគ​ទីផ្សារ​អ្នក​ប្រើប្រាស់​ល្បី​លំដាប់​ពិភពលោក Nielsen។

១) Facebook -តួលេខ​អ្នក​ប្រើ​ពិតប្រាកដ​ជា​មធ្យម​មាន ១២៦.៧០២.០០០នាក់ ​-កំណើន​អ្នក​ប្រើ​ប្រចាំ​ឆ្នាំ ៨% Facebook ​ជាប់​ជា​កម្មវិធី​ស្មាតហ្វូន​ពេញនិយម​បំផុត​ក្នុង​ឆ្នាំ២០១៥។ មាន​មនុស្ស​ប្រមាណ​ជាង ១២៦លាន​នាក់​ប្រើប្រាស់​ប្រចាំ​ខែ។ វា​បាន​ផ្ដល់​នូវ​បទពិសោធន៍​ងាយស្រួល​ភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​លើ​លោក។ ២) Youtube ​-តួលេខ​អ្នក​ប្រើ​ពិតប្រាកដ​ជា​មធ្យម​មាន ៩៧.៦២៧.០០​នាក់ -​កំណើន​អ្នក​ប្រើ​ប្រចាំ​ឆ្នាំ​មាន ៥% ​ប្រហែល​អ្នក​ខ្លះ​មិន​បាន​ចាប់អារម្មណ៍​នូវ​កម្មវិធី​ដែល​ខ្លួន​ចូលចិត្ត​ទស្សនា​វីដេអូ​នេះ​ឡើយ។ Youtube បាន​ឈរ​នៅ​លើ​រៀង​ទី២ ជា​កម្មវិធី​ពេញ​និយម​បំផុត​បន្ទាប់ពី Facebook។ នៅ​ក្នុង​ឆ្នាំ២០១៥ នេះ Youtube មាន​អ្នក​ប្រើ​លើ​ពិភពលោក​ប្រមាណ ៩៧លាន​នាក់។ ៣) Facebook Messenger -តួលេខ​អ្នក​ប្រើ​ពិត​ប្រាកដ​ជា​មធ្យម​មាន ៩៦.៤៤៤.០០០នាក់ -កំណើន​អ្នក​ប្រើ​ប្រចាំ​ឆ្នាំ​មាន ៣១% ​ជា​កម្មវិធី​ឯកទេស​សម្រាប់ chat ​របស់ Facebook ​ដែល​ប្រើ​អប​ជាមួយ Facebook app។ វា​ផ្ដល់​ភាព​ងាយស្រួល និង​ការ​ភ្ជាប់​ទំនាក់ទំនង​រហ័ស​ក្នុង​ការ​ផ្ញើ​សារ​ប្រភេទ chat និង​មាន​រូប​ស្ទីកកឺ​ស្អាតៗ​សម្រាប់​បង្ហាញ​អារម្មណ៍។ Facebook Messenger ក៏​ជា​កម្មវិធី​មួយ​ មាន​ការ​ពេញ​និយម​បំផុត​ក្នុង​ឆ្នាំ២០១៥ នេះ​ដែរ។ ៤) Google Search -តួលេខ​អ្នក​ប្រើ​ប្រចាំ​ខែ​មាន ៩៥.០៤១.០០០នាក់ -​កំណើន​ប្រចាំ​ឆ្នាំ​មាន ៣% Google មាន​កម្មវិធី​មួយ​សម្រាប់​ស្វែងរក​អ្វីៗ​នៅ​លើ​ពិភព​អ៊ីនធឺណិត។ Google Search មាន​អ្នក​ប្រើ​ជាង ៩៥លាន​នាក់ ហើយ​អ្វី​ដែល​គេ search ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ២០១៥ នេះ​គឺ​ជា​អតីត​អ្នក​លេង​បាល់បោះ​អាជីព​របស់​អាមេរិក​នៅ​ក្រុម NBA។ ៥) Google Play ​-តួលេខ​អ្នក​ប្រើប្រាស់​រាល់​ខែ​មាន ៨៩.៧០៨.០០០នាក់ ​-កំណើន​ប្រចាំ​ឆ្នាំ​មាន ៧% ​អ្នក​ពិត​ជា​មិន​អាច​ទាញ​យក​កម្មវិធី​នេះ​បាន​ទេ ប៉ុន្តែ​ប្រសិន​អ្នក​មាន​ស្មាតហ្វូន Android ​កម្មវិធី​នេះ​មាន​ស្រាប់​នៅ​លើ​នោះ​តែ​ម្ដង។ Google Play គឺ​ជា store ផ្ទុក​កម្មវិធី​យ៉ាង​ច្រើន​សំបូរបែប​សម្រាប់​ឱ្យ​អ្នក​ប្រើ​ស្មាតហ្វូន Android ទាញ​យក​ទៅ​ប្រើ។ បច្ចុប្បន្ន​មាន​កម្មវិធី​ប្រមាណ​ជាង ១.៦០០.០០០​កម្មវិធី​ហើយ។ ៦) Google Maps ​-តួលេខ​អ្នក​ប្រើ​ពិត​ប្រាកដ​មាន ៨៧.៧៨២.០០០នាក់ -កំណើន​ប្រចាំ​ឆ្នាំ​មាន ៨% ​ក្នុង​ឆ្នាំ២០១៥​នេះ Google Maps ​ក៏​ជា​កម្មវិធី​ពេញ​និយម​ខ្លាំង​បំផុត​មួយ​ផង​ដែរ ដែល​មាន​ការ​ដំឡើង​ប្រើ​នៅ​លើ​ស្មាតហ្វូន​ប្រមាណ​ជាង ៨៧លាន។ អាច​និយាយ​បាន​ថា វា​ជា​ជំនួយ​ការ​បង្ហាញ​ផ្លូវ​យ៉ាង​ពិសេស ងាយស្រួល​ដល់​អ្នក​ចូលចិត្ត​ធ្វើ​ដំណើរ​ឆ្ងាយៗ​អាច​ស្គាល់​ច្បាស់​នូវ​ភូមិសាស្ត្រ​នានា។ ៧) Gmail របស់ Google -​តួលេខ​អ្នក​ប្រើ​ពិត​ប្រាកដ​មាន ៧៥.១០៥.០០០​នាក់ -​កំណើន​ប្រចាំ​ឆ្នាំ​មាន ៤% Gmail ក៏​ជាប់​ជា​កម្មវិធី​ស្មាតហ្វូន​មាន​ការ​ពេញ​និយម​ខ្លាំង​មួយ​ផង​ដែរ សម្រាប់​ឆ្នាំ២០១៥។ វា​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ផ្ញើ និង​ទទួល​អ៊ីមែល​បាន​រហ័ស​ចំណេញពេល ដោយ​ពុំ​ចាំបាច់​ត្រូវ​បើក តាម​កម្មវិធី browser នោះ​ឡើយ។ Gmail ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ២០០៤ ដែល​មាន​ទំហំ​ផ្ទុក​ទិន្នន័យ​បាន 1GB។ បច្ចុប្បន្ន​ស្មាតហ្វូន​ប្រមាណ ៧៥លាន​គ្រឿង​សុទ្ធតែ​មាន​ប្រើ Gmail app នេះ។ នេះ​ជា​ភាព​ជោគជ័យ​មួយ​របស់ Google។ ៨) Instagram -​តួលេខ​អ្នក​ប្រើ​ពិត​ប្រាកដ​ជា​មធ្យម​មាន ៥៥.៤១៣.០០០នាក់ -កំណើន​ប្រចាំ​ឆ្នាំ២៣% ជា​កម្មវិធី​បណ្ដាញ​ចែកចាយ​រូបថត​មួយ​ដ៏​ពេញ​និយម និង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Facebook ផង​ដែរ។ Instagram ក៏​បាន​ជាប់​ជា​កម្មវិធី​ពេញ​និយម​ប្រើ​បំផុត​មួយ​ផង​ដែរ ដោយសារ​វា​ផ្ដល់​លក្ខណៈ ពិសេស​ងាយស្រួល​ចែករំលែក​រូបថត និង​មាន​មុខងារ​កែ​រូបថត​បាន​ស្អាតៗ និង​អាច​ធ្វើការ​ចែកចាយ (share) ទៅ​លើ​បណ្ដាញ​សង្គម Facebook បាន។ សព្វ​ថ្ងៃ Instagram មាន​អ្នក​ប្រើជាង ៥៥លាន​នាក់។ ៩) Apple Music -តួលេខ​អ្នក​ប្រើ​ពិត​ប្រាកដ​ជា​មធ្យម​មាន ៥៤.៥៥០.០០០ -កំណើន​ប្រចាំ​ឆ្នាំ​មាន ២៦% ​គឺ​ជា​សេវាកម្ម music streaming របស់ Apple ដែល​ទទួល​បាន​ប្រជាប្រិយភាព​ប្រើប្រាស់​ច្រើន​ផង​ដែរ។ ១០) Apple Maps -តួលេខ​អ្នក​ប្រើ​ពិត​ប្រាកដ​ជាមធ្យម​មាន ៤៦.៤០៦.០០០ -​កំណើន​ប្រចាំ​ឆ្នាំ​មាន ១៦% ​Apple Maps ​ជា​កម្មវិធី​មួយ​មិន​ខុស​ពី Google Maps នោះ​ទេ គឺ​ជា​កម្មវិធី​មើល​ផែនទី​ដែល​មាន​ការ​ពេញ​និយម​ប្រើ​ច្រើន។ យ៉ាងណា​តួលេខ​អ្នក​ប្រើ Apple Maps មិន​ទាន់​អាច​ប្រៀប​បាន​នឹង Google Maps នៅ​ឡើយ។ Apple Maps ត្រូវ​បាន​បង្កើត​និង​ដាក់​ឱ្យ​ប្រើ​នៅ​លើ​ឧបករណ៍ iOS តាំងពី​​ថ្ងៃ​ទី១៩ ខែ​កញ្ញា ឆ្នាំ២០១២ គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ប្រហែល ៣ឆ្នាំ​។ ចំណែក Google Maps ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​នៅ​ថ្ងៃ​ទី៨ ខែ​កុម្ភៈ ឆ្នាំ២០១៥ គិត​មក​ត្រឹម​ពេល​នេះ​មាន​រយៈពេល​ប្រហែល ១០ឆ្នាំ​មក​ហើយ៕
X
5s