បុគ្គលជោគជ័យពីរូប អភិវឌ្ឍខ្លួនពីអ្នកពីអ្នកបោសសម្អាត រហូតក្លាយជាសេដ្ឋី
អនាគតពិតជាមិនអាចទស្សន៍ទាយទុកបានទេពីព្រោះអ្នកពិតជាមិនអាចដឹងតើមានរឿងអ្វីនឹងកើតឡើងក្នុងជីវិតអ្នកឡើយ។ ជាមួយនឹងការខិតខំប្រឹងប្រែង ការតស៊ូនិងសំណាងផងនោះ បុរសពីររូបដែលពីមុនត្រឹមតែជាអ្នកបោសសម្អាតបានប្រែខ្លួនក្លាយជាសេដ្ឋីពាន់លាន។ ពួកគាត់បានធ្វើគ្រប់យ៉ាងដើម្បីភាពជោគជ័យ ស្វែងរកនិងចាប់យករាល់ឱកាសពេលវាមកដល់។ ប្រសិនជាអ្នកមិនទាន់ជោគជ័យនោះទេ ចូរកុំទាន់អស់សង្ឃឹម។ ខាងក្រោមនេះជាប្រវត្តិខ្លះរបស់សេដ្ឋីពាន់លានពីររូប ដែលពីមុនត្រឹមជាអ្នកសម្អាត៖
១) លោកSean Conlon៖ លោកSean Conlon បានមករស់នៅប្រទេស Mexicoជាមួយលុយត្រឹមតែ៥០០ដុល្លារតែប៉ុណ្ណោះ។ លោករកបានការងារមួយក្នុងនាមជាអ្នកបោសសម្អាត។ ត្រឡប់ទៅរឿងអតីតកាលរបស់លោកវិញ មានម្តងនោះ ធនាគារចង់រឹបអូសផ្ទះរបស់គ្រួសារលោក ដោយសារព្រឹត្តិការណ៍នេះ វាបានជំរុញឲ្យលោកក្លាយជាអ្នកអចលនទ្រព្យមួយរូប។ លោកបានខិតខំសន្សំលុយ បន្ទាន់មកទៀត លោកបានទិញផ្ទះមួយខ្នងនិងចាប់ផ្ដើមមុខរបរជាអ្នកលក់អចលនទ្រព្យ (real estate) ។ ជាចុងក្រោយ លោកបានក្លាយជាសេដ្ឋីពាន់លានដោយសារតែការលក់អចលនទ្រព្យនេះ។ ]២) លោក Steve Hightower៖ លោក Steve Hightowerធ្វើការជាអ្នកបោសសម្អាតឲ្យគ្រួសាររបស់លោកដែលមានជំនួញផ្តល់សេវាកម្មផ្នែកបោសសម្អាត។ លោកបាននិយាយថា៖« ពីដើមឡើយ លោកបានចាប់ផ្តើមការងារត្រឹមជាអ្នកបោសសម្អាតប៉ុណ្ណោះ ដែលមនុស្សភាគច្រើនមិនចង់ធ្វើសោះឡើយ។ ប៉ុន្តែ លោកជំនឿថាលោកនឹងជោគជ័យនៅថ្ងៃណាមួយប្រសិនបើលោកធ្វើរាល់កិច្ចការឲ្យបានល្អ មិនថាការងារបោសសម្អាតឬអ្វីនោះទេ។» សព្វថ្ងៃ លោកមានក្រុមហ៊ុនដឹកជញ្ជូននិងក្រុមហ៊ុនលក់ប្រេង ដែលធ្វើឲ្យលោកក្លាយជាសេដ្ឋីពាន់លានម្នាក់៕
ដំបូន្មានមាស៣យ៉ាង ពីលោកBill Gates អ្នកមានជាងគេក្នុងលោក ប្រែសម្រួល៖អុឹង មុយយូ ប្រភព៖ www.cnbc.com