តើ​គួរ​រៀប​ចំ​របស់​ញុំា​​​យ៉ាង​ណា​សម្រាប់​ទុក​ពេល​​​អ្នក​ធ្វើ​ដំណើរ​​ទៅ​ឆ្ងាយ​​?​



ភាគ​ច្រើន​​ គ្មាន​អ្នក​ណា​ចង់​ឲ្យ​ខ្លួន​ឯង​អត់​អី​ញុំា ​​ពេល​ពួក​គេ​ដើរ​លេង​ទៅ​ណា​នោះ​ទេ។ ​ ជា​រឿយៗ ពេល​គេ​ចង់​ដើរ​ទៅ​ណា​ គេ​តែង​តែ​ទិញ​នំ​នែក ឬ​ក៏​អាហារ​មួយ​ចំនួន​ដើម្បី​ត្រៀម​សម្រាប់​ខ្លួន​ឯង។ ​ ពេល​អ្នក​ចេញ​ឆ្ងាយ​ពី​ផ្ទះ​ វា​ពិបាក​បន្តិច​ហើយ​ក្នុង​ការ​ដើរ​រក​ម្ហូប​ ឬ​របស់​ញុំា​សម្រាប់​ខ្លួន​ឯង​។ ហេតុនេះ​អ្នក​ត្រូវ​ចេះ​​រៀប​​ចំ​ សម្រាប់​ខ្លួន​ពេល​ទៅ​ដើរ​លេង​ម្ដង​ៗ​។

១) រៀបចំ​នំនែក​ខ្លះ​តាម​ខ្លួន​៖ ពេល​អ្នក​ដើរ​លេង​ អារម្មណ៍​អ្នក​ភាគ​ច្រើន​គឺ​មិន​សូវ​ខ្វល់​ខ្លាំង​រឿង​របស់​ញុំា​ទេ ព្រោះ​ថា​អ្នក​គិត​តែ​ពី​កន្លែង​ដែល​អ្នក​ចង់​ទៅ​​តែ​ប៉ុណ្ណោះ។ ហើយ​បើ​អ្នក​មាន​​ថវិកា​គ្រប់គ្រាន់ វិញ អ្នក​មិន​សូវ​​ពិបាក​ឡើយ តែ​បើ​អ្នក​មិន​សូវ​មាន​ថវិកា​វិញ​ វា​គឺ​ជា​រឿង​ពិបាក​ខ្លាំង​ណាស់។ ហេតុនេះ​អ្នក​គួរ​តែ​ចេះ​រៀប​​ចំ​នំ​នែក​ខ្លះ​​ដាក់​តាម​ឡាន ឬ​ក៏​តាម​កាបូប​អ្នក សម្រាប់​​បម្រុង​ពេល​ឃ្លាន​ខ្លាំង​។

២) គួរ​យក​ប្រដាប់ប្រដា​ណា​ដែល​អ្នក​អាច​ចម្អិន​ម្ហូប​បាន​៖ កុំ​អៀន​នឹង​ស្នាដៃ​ម្ហូប​របស់​ខ្លួន​ទៀត​អី ទោះ​បី​អ្នក​មក​ដើរ​​លេង​មែន​ តែ​កាល​ដែល​អ្នក​ចេះ​​ធ្វើ​ម្ហូប​ខ្លួន​ឯង​នេះ​​គឺ​ជួយ​សន្សំ​ការ​ចាយ​វាយ​របស់​អ្នក​បាន​ច្រើន​មួយ​កម្រិត​ដែរ។ ម្យ៉ាង​វិញ​ទៀត​ វា​មិន​ពិបាក​អ្វី​ដោយ​គ្រាប់​តែ​ យក​របស់​របរ​មក​ចម្អិន ហើយ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ពិសា​ទៅ វា​​​រួច​ជា​ស្រេច​ហើយ​។

៣) ត្រូវ​ស៊ើប​សិន​ថា​កន្លែង​អ្នក​ទៅ​មាន​អាហារ​អ្វី​ខ្លះ​៖ អ្នក​គួរ​តែ​ ស៊ើប​សិន​ថា​តើ​កន្លែង​ដែល​​អ្នក​ចង់​ធ្វើ​ដំណើរ​ទៅ​មាន​អ្វី​ខ្លះ​ ហើយ​តើ​​មាន​ភោជនីយដ្ឋាន​ឬ​ក៏​ ហាង​លក់​ទំនិញ​ អ្វី​ដែរ​ឬ​អត់​?

​​​​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ cheatsheet

X
5s