សញ្ញាបង្ហាញថាអ្នកគឺចាប់ផ្ដើមមានស្នេហាដោយមិនដឹងខ្លួនហើយ!
អារម្មណ៍កំពុងមានស្នេហា គឺមានន័យថាអ្នកចង់ឲ្យដៃគូស្នេហាអ្នកមានសុភមង្គល ចេះសរសើរគ្នាពេលជោគជ័យអ្វីមួយ ហើយមានទឹកចិត្តដើម្បីក្លាយជាមនុស្សល្អ។ មិនត្រឹមតែប៉ុណ្ណឹងឡើយ នៅមានចំណុចជាច្រើនទៀតដែលអាចអះអាងថាអ្នកកំពុងមានស្នេហាក្នុងនោះមាន៖
១) អ្នកចាប់ផ្ដើមលែងគិតពីអតីត សង្សាររបស់អ្នក មិនថាគ្រាចាប់ផ្ដើមឬក៏ពេលដែលជួបគ្នាចុងក្រោយក៏ដោយ។
២) អ្នកទាំង២ចាប់ផ្ដើមមានអារម្មណ៍ថាសប្បាយប្លែក ខ្លាំង ពេលដែលអ្នកទាំង២បាននៅជាមួយគ្នា មិនថាអ្នកធ្វើអ្វីនោះឡើយ អ្នកទទួលបានអារម្មណ៍កក់ក្ដៅ ហើយសប្បាយខ្លាំងមែនទែន។
៣) អ្នកទាំង២ចាប់ផ្ដើម គិតពីគម្រោងការសម្រាប់ថ្ងៃអនាគត ទាំងដែលការពីមុនមក អ្នកមិនដែលចាប់អារម្មណ៍ពីគម្រោងជីវិតរបស់ខ្លួនបន្តិចណាសោះ។
៤) អ្នកមានគម្រោងច្បាស់លាស់ ហើយដើម្បីសម្រេចគម្រោងនោះអ្នកគិតថាចង់សម្រេចវាដោយខ្លួនឯងផងនិងមនុស្សម្នាក់ដែលអ្នកស្រឡាញ់ផង។
៥) អ្នកតែងតែចែករំលែកព័ត៌មានរបស់អ្នកទាំងឡាយទៅកាន់មនុស្សម្នាក់ មិនថាព័ត៌មាននោះអាក្រក់ឬល្អនោះទេ។
៦) អ្នកតែងតែនឹកឃើញមនុស្សម្នាក់គ្រប់ពេលវេលា មិនថាអ្នកនៅម្នាក់ឯង ឬក៏នៅជាមួយគ្រួសារឬមិត្តភ័ក្ដិនោះទេ។ រូបភាពមនុស្សម្នាក់នោះតែងតែលេចមកក្នុងខួរក្បាលអ្នក នោះបញ្ជាក់ថាអ្នកកំពុងមានស្នេហាហើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack