Samsung អះអាងពិតជានឹងមាន Galaxy Note 8 ត្រៀមចេញឆ្នាំនេះ ហើយនេះជាគំរូឌីហ្សាញយ៉ាងល្អឆើត (Video)
ថ្មីៗនេះ ក្រុមហ៊ុន Samsung បានអះអាង អំពីវត្តមានទូរស័ព្ទកូនកាត់ថេប្លេត Galaxy Note 8 របស់ខ្លួនហើយ ដែលក្រុមហ៊ុនត្រៀមប្រកាសចេញមុនដំណាច់ឆ្នាំ២០១៧ នេះអាច ស្ថិតនៅថ្ងៃណាមួយក្នុងខែសីហា ឬកញ្ញាខាងមុខ។ ចំណែកទាំងនេះ គឺជារូបគំរូ (concept) នៃ Galaxy Note 8 របស់ Samsung ដែលប្រហាក់ប្រហែលទៅនឹង Galaxy S8/S8+ ដែរ។
ព័ត៌មានកន្លងមកធ្លាប់បានលើកឡើងថា ក្រុមហ៊ុន Samsung អាចត្រូវបង្ខំចិត្ត ឈប់ផលិតផេប្លេតត្រកូល Note តទៀតហើយ បន្ទាប់ពីមានបញ្ហាផ្ទុះឆេះលើ Note 7 កាលពីឆ្នាំមុន។ យ៉ាងណា ដំណឹងនេះត្រូវច្រានចោលទាំងស្រុងហើយ ព្រោះថ្មីៗនេះ ទើបមានការអះអាងពីក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូងនេះថា បានត្រៀមខ្លួនសម្ពោធ Note ជំនាន់ថ្មី គឺ Note 8 នៅចុងឆ្នាំ២០១៧ នេះមិនខាន។ ហើយនៅមុនពេលអះអាងនេះ ប្រធាន Samsung លោក DJ Koh ក៏ធ្លាប់បានលើកឡើងកាលពីខែមករាកន្លងទៅ ដែរថា ក្រុមហ៊ុនអាចនៅបន្តផលិតចេញត្រកូល Note ដដែល ពោលគឺមិនបោះបង់នោះឡើយ ទោះបីបរាជ័យលើ Note 7 ក្ដី។
https://youtu.be/c0p3CAs9ZP0
ខណៈមានការទន្ទឹងចាំវត្តមាន Galaxy Note 8 ក៏មានការផ្សាយចេញនូវគំរូផេប្លេតជំនាន់ថ្មីនេះ អមដោយរចនាបថយ៉ាងស្អាត ទាន់សម័យ អាចទាក់ទាញចិត្តសាធារណជនឱ្យចាប់អារម្មណ៍បាន ដោយសារតែមានការឌីហ្សាញ គែមអេក្រង់ដ៏ស្ដើង ស្រដៀងនឹង Galaxy S8 / S8+ ដែរ។ អ្នកឌីហ្សាញផ្នែកក្រាហ្វិក Mushin M. Belaal Auckburaully បានចូលរួមបង្ហាញចេញគំរូ Note 8 ដ៏ស្អាតនេះនៅលើ Channel YouTube ឈ្មោះ “DBS Designing” ថាតើ Galaxy Note 8 អាចនឹងមានរូបរាងបែបណា ខណៈមានចចាមអារ៉ាមថា នឹងត្រូវឌីហ្សាញរឹតតែស្អាតថែមមួយកម្រិតពីលើ S8 / S8+។
តាមរយៈវីដេអូនេះ បានណែនាំ Note 8 នឹងមានអេក្រង់រាប (flat) ជាង Galaxy S8, បំពាក់កាមេរ៉ាភ្លោះ (dual camera) និងមានមុខងារស្កេនក្រយៅដៃនៅផ្នែកកណ្ដាល និងស្ថិតក្រោមកាមេរ៉ា ខុសពី S8 ដែលស្ថិតនៅជាប់ camera lens ពោលគឺនៅស្ដាប់បន្ទាប់។
តាមគំរូ Note 8 នេះ បានណែនាំថា ផេប្លេតថ្មីអាចបំពាក់មកជាមួយអេក្រង់ទំហំ ៦,៤អ៊ីញប្រភេទ QHD+ , មាន RAM 6GB, មេម៉ូរីទំហំ 128GB, មានមុខងារស្កេនប្រស្រីភ្នែក, កាមេរ៉ាមុខប្រភេទ dual-camera ទំហំ 13MP និងខាងក្រោយប្រភេទ dual-camera ទំហំ 16MP ហើយមានកម្លាំងថ្ម 4000mAh៕
យ៉ាងម៉េចហើយ ប្រិយមិត្តណាខ្លះ រំភើបចិត្ត Note 8 តាមលក្ខណៈសម្បត្តិរៀបរាប់ខាងលើ? តើចង់ឱ្យ Note 8 មានបច្ចេកវិទ្យា និងលក្ខណៈសម្បត្តិដូចខាងលើអត់ ឬចង់បានលើសនេះទៀត?
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot