ដឹងទេ បើបែកអេក្រង់ Galaxy S8+ ពេលជួសជុល ដោយប្ដូរថ្មីត្រូវចំណាយអស់ប៉ុន្មានលុយ?
ស្មាតហ្វូនល្អឆើតឆាយ Galaxy S8+ បានប្រើនូវអេក្រង់ទំនើបគែមស្ដើង ដែលអាចអន្ទងចិត្តសាធារណជនមិនតិចទេ។ ទន្ទឹម S8 បំពាក់អេក្រង់ទំនើបលើកដំបូង ចំណែកតម្លៃអេក្រង់របស់វាក៏មិនទាបដែរ។ សម្រាប់តម្លៃ Galaxy S7 edge គឺមានតម្លៃ ២០០អឺរ៉ូ ឬប្រហែល ២១៧ដុល្លារទៅហើយ។ អ្នកអាចនឹងរារែកចិត្ត ក្នុងការជួសជុល ឬផ្លាស់ប្ដូរអេក្រង់ ប្រសិន S8 របស់អ្នកខូចអេក្រង់ ព្រោះអេក្រង់ស្មាតហ្វូននេះ ថ្លៃលើសអេក្រង់ Galaxy S7 edge ទៅទៀត គឺថ្លៃជាង ២៥%។
ប្រសិនអេក្រង់ Galaxy S8+ របស់អ្នកខូច ហើយត្រូវយកទៅជួសជុល ឬផ្លាស់ប្ដូរនៅមជ្ឈមណ្ឌល ឬសាខាបម្រើសេវាកម្មជួសជុលរបស់ Samsung នោះ អ្នកត្រូវភ្ជាប់លុយ ២៥០អឺរ៉ូ ឬប្រហែល ២៧១ដុល្លារទៅជាមួយ។ តម្លៃនេះ គឺខ្ពស់ជាងតម្លៃអេក្រង់ Galaxy S7 edge ២៥% ដែលមានតម្លៃត្រឹម ២១៧ដុល្លារ។
នេះមានន័យថា អ្នកគួរតែស្វែងរកស្រោមមានគុណភាពខ្ពស់ ដើម្បីការពារសំណព្វចិត្ត S8/S8+ របស់អ្នក ព្រោះពេលខ្លះ Gorilla Glass 5 ក៏មិនទាន់គ្រប់គ្រាន់អាចការពារអេក្រង់បានគ្រប់ស្ថានភាពបាននោះដែរ។ ហើយអ្នកគួរស្វែងរកទិញ S8 / S8+ ជាមួយប័ណ្ណធានាត្រឹមត្រូវ ប្រើដោយមានទំនុកចិត្ត៕
ប្រែសម្រួល៖ រឺទ្ធិរាជ
ប្រភព៖ android.com.pl