ទីក្រុង​ល្អ​ៗដាច់​គេ​ទាំង​៥ ដែលល្អបំផុតសម្រាប់​រស់​នៅ​



តាម​រយៈ​គេហទំព័រ​ Forbes បាន​ឲ្យ​ដឹង​ពី​ទីក្រុង​លំដាប់​ៗ ទាំង​៥​ដែលល្អបំផុតសម្រាប់រស់នៅ​។ ​ តើ​មាន​ទី​ក្រុង​ណា​ខ្លះ​? ហើយ​តើ​ហេតុអ្វី​ទីក្រុង​ទាំង​នោះ​គួរ​ជា​ទីកន្លែង​ល្អ​សម្រាប់រស់​នៅ​? ១) ទីក្រុង​ Amsterdamប្រទេស​ហូឡង់​៖ វា​មិន​ត្រឹម​តែ​ជា​ទីក្រុង​កំពូល​មួយ​នៅ​ទ្វីប​អឺរ៉ុប​នោះ​ទេ ថែម​ទាំង​ ជា​ទីក្រុង​​មួយ​អំណោយផល​ដល់​ការ​វិនិយោគ​ទុន​ទៀត។

២) ទីក្រុង​Berlin ប្រទេស​អាល្លឺម៉ង់​៖ ជា​ការ​ពិត​ណាស់​ សេដ្ឋី​ធ្វើ​ការ​ច្រើន​មែន​ តែ​ពួក​គេ​ក៏​ហ៊ាន​ចំណាយ​លុយ​ច្រើន​ដើម្បី​តែ​ទទួល​បាន​ភាព​​សប្បាយ​​រីករាយ​មក​វិញ​ដែរ។ ហើយ​ទីក្រុង​នេះ​គឺ​ល្បី​ខ្លាំង​ណាស់​សម្រាប់​អ្នក​ចង់​ដើរ​លេង​យប់​ សប្បាយ​ហ៊ឺហា​។

៣) ទីក្រុង​ Munich ប្រទេស​អាល្លឺម៉ង់​៖ ទីក្រុង​នេះ​គឺ​ជា​ទីក្រុង​​មួយ​ក្នុង​ចំណោម​ទីក្រុង​មាន​ជាង​​គេ​នៅ​ទី្វប​អឺរ៉ុប​។ ក្នុង​ឆ្នាំ​២០១៣ ទីក្រុង​នេះ​មាន​សេដ្ឋី​រស់​នៅ ចំនួន ១៣០ ,០០០ នាក់​រួច​ទៅ​ហើយ ហើយ​វា​ស្ថិត​ក្នុង​លំដាប់​ថ្នាក់​លេខ ១២​ដែល​មាន​សេដ្ឋី​រស់​នៅ​ច្រើន​លើ​លោក​។

៤) ទីក្រុង​ Lisbon ប្រទេស​ព័រទុយហ្គាល់​៖ ​មូលហេតុ​ដែល​សេដ្ឋី​ៗ គួរ​ទៅ​រស់​នៅ​ក្នុង​​​ ទីក្រុង​ Lisbon​ព្រោះ ប្រទេស​នេះ​មាន​អាកាសធាតុ​ល្អ ដាច់​គេ​នៅ​អឺរ៉ុប ឆ្នេរ​សមុទ្រ​នៅ​ជិត​ទីក្រុង មាន ​ទន្លេ មាន​រោងចក្រ​ឧស្សាហកម្ម​ធំ​ៗ ជា​ច្រើន​ មាន​វប្បធម៌​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​ទីក្រុង​គឺ​ពិត​ជា​ទំនើប​ស៊ីវិល័យ​ខ្លាំង​។

៥) ទីក្រុង​ Antwerp ប្រទេស​បែលហ្ស៊ិក​៖ វា​គឺ​ជា​ទីក្រុង មួយ​ដែល​រីក​​ចម្រើន​ខ្លាំង​នៅ​ប្រទេស​ បែលហ្ស៊ិក។ នៅ​ទី​នោះ​មាន​កំពង់​ផែ​អន្តរជាតិ​ជា​ច្រើន ហើយ​អ្នក​ស្ទើរ​នឹង​មិន​ជឿ​ពី​ទំហំ​របស់​កំពង់​ផែ​យក្ស​នៅ​ទី​នោះ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ forbes

X
5s