គ្មាន iPhone 8 ​ក្នុង​ឆ្នាំ​នេះ​ទេ! នេះ​បើ​តាម​ការ​បង្ហើប​ពី​​ក្រុមហ៊ុន​ផ្គត់ផ្គង់​​ Foxconn​



តាមរយៈ​ចចាមអារ៉ាម​មួយ​ចំនួន បាន​បន្សល់​រូប​បែកធ្លាយ ក៏​ដូច​ជា​លក្ខណៈ​សម្បត្តិ​ដែល​អះអាង​ថា នឹង​ត្រូវ​បំពាក់​ទៅ​លើ iPhone 8 អបអរ​ខួប​ទូរស័ព្ទ iPhone ​រយៈពេល ១០ឆ្នាំ​មក​នេះ។ យ៉ាងណា ក្រុមហ៊ុន Apple មិន​បាន​ឆ្លើយតប​អ្វី​នៅ​ឡើយ ទៅ​នឹង​ចចាមអារ៉ាម និង​របាយការណ៍​កន្លង​មក។ ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ មាន​សេចក្ដី​រាយការណ៍​ខ្លះ លើកឡើង​ថា iPhone 8 អាច​ត្រូវ​ពន្យារ​ពេល​ចេញ ដោយសារ​កង្វះ​សមាសធាតុ​ថ្មីៗ។

ថ្មីៗ​នេះ មាន​ការ​ព្រលយ​សម្ដី​ចេញ​ពី​អ្នក​នៅ​ក្នុង​រោងចក្រ Foxconn ​ថា ក្រុមហ៊ុន Apple អាច​នឹង​ផលិត​លក់ iPhone 7s និង iPhone 7s Plus មិន​មែន iPhone 8 នោះ​ទេ។ ប្រភព​ដដែល​ថែមទាំង​បង្ហើប​ទៀត​ថា សមាសធាតុ​ក្នុង​ការ​វេច​ខ្ចប់​ទូរស័ព្ទ iPhone ថ្មី អាច​មក​ដល់​រោងចក្រ Foxconn នៅ​សប្ដាហ៍​ចុងក្រោយ ក្នុង​ខែ​មិថុនា​ខាង​មុខ។

ចំណែក​គេហទំព័រ MICGadget ឱ្យ​ដឹង​ដែរ​ថា ដៃគូ​សហការ​ស្អិតល្មួត​នឹង Apple ទទួល​បន្ទុក​ដំឡើង​ឧបករណ៍​អេឡិចត្រូនិក (Foxconn) នេះ អាច​កំពុង​កំណត់​គោលដៅ ផលិត iPhone ថ្មី​តែ​ពីរ​ម៉ូដែល​ប៉ុណ្ណោះ គឺ​អាច​ជា iPhone 7s និង 7s Plus។ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ gsmarena, fudzilla
X
5s