ប្រសិននារីមានចំណុចតែ ៤យ៉ាងនេះ គាត់ដឹងតែសប្បាយរីករាយក្នុងឆាកជីវិតជាមិនខាន!
នៅពេលដែលអ្នកអស់សង្ឃឹម ដើរទៅមុខលែងរួច ចូរចងចាំនិងរក្សានូវភាពវិជ្ជមាន និងរាល់ក្តីសង្ឃឹមដែលអ្នកមាន។ មានតែភាពវិជ្ជមាននិងក្តីសង្ឃឹមនោះទេដែលជួយអ្នកឲ្យមានភាពរឹងមាំឡើងវិញ។ ខាងក្រោមនេះគឺជាចំណុចដែលនារីទាំងឡាយគួរតែមានដើម្បីភាពរីករាយនិងដើម្បីខ្លួនឯង៖
១) ត្រូវតែជឿជាក់លើខ្លួនឯង៖ នៅពេលដែលអ្នកអស់សង្ឃឹមហើយគិតថាខ្លួនឯងគ្មានសមត្ថភាពក្នុងការធ្វើអ្វីមួយ ចូរអ្នកព្យាយាមដោយការសាកល្បងនូវជម្រើសផ្សេងៗ។ បើទោះបីជាអ្នកទទួលភាពបរាជ័យម្តងហើយម្តងទៀតក៏ដោយ ចូរបន្តការព្យាយាម បន្តការសាកល្បង បន្តការធ្វើម្តងទៀត មុននិងក្រោយ អ្នកនឹងជោគជ័យ។ ម៉្យាងវិញទៀត ចូរអ្នកប្រាប់ខ្លួនឯងថា៖«ដរាបណាអ្នកពុំទាន់បោះបង់ អ្នកមិនមែនជាអ្នកចាញ់ឡើយ។»
២) វាមិនអីនោះទេប្រសិនជាជីវិតអ្នករញ៉េរញ៉ៃបន្តិច៖ កុំអនុញ្ញាតឲ្យភាពបរាជ័យមកគ្រប់គ្រងអ្នកឲ្យសោះ។ ការជួបប្រទះភាពបរាជ័យ ភាពលំបាក ការឈឺចាប់ឬការអន់ចិត្តមិនធ្វើឲ្យខ្សោយនោះទេ ផ្ទុយទៅវិញ វាគ្រាន់តែជាផ្នែកមួយនៃជីវិត ដែលមនុស្សគ្រប់រូបត្រូវតែជួបប្រទះ។ អ្វីដែលអ្នកគួរធ្វើ គឺក្រោយពីការបរាជ័យ អ្នកត្រូវតែងើបឈរឡើង ហើយបន្តដំណើរទៅមុខ។
៣) អ្វីៗដែលកើតឡើងមិនមែនសុទ្ធតែជាកំហុសរបស់អ្នកទេ៖ អ្នកជាមនុស្សប្រភេទណាមិនមែនកំណត់ដោយអ្វីដែលកើតឡើងក្នុងជីវិតរបស់អ្នកនោះទេ ដូច្នេះហើយកុំឲ្យរឿងដែលអ្នកគ្រប់គ្រងមិនបានមកកំណត់ថាអ្នកជាមនុស្សអន់ឬមនុស្សបរាជ័យឲ្យសោះ ។ ភាពបរាជ័យគឺជារឿងមួយដែលជៀសមិនផុតឡើយ អ៊ីចឹងហើយ ឈប់បន្ទោសខ្លួនឯងទៀតទៅ។
៤) នៅជាមួយមនុស្សដែលនាំភាពរីករាយ៖ អ្នកគួរតែរាប់អានមិត្តភ័ក្ដិដែលនាំយកភាពរីករាយដល់អ្នកឲ្យបានច្រើន ហើយផ្ដាច់ទំនាក់ទំនងជាមួយមនុស្សដែលនាំយកនូវភាពអវិជ្ជមានមកកាន់ជីវិតរបស់អ្នក៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ thoughtcatalog.com