ដឹងអត់ថា «ការគេងយប់ជ្រៅពេក» ប៉ះពាល់សុខភាពអ្នកកម្រិតណាទេ?
អ្នកគួរសាកប្រៀបធៀបខ្លួនឯងទៅមើលថា ពេលអ្នកនៅពីក្មេងតើអ្នក ចូលគេងម៉ោងប៉ុន្មាន? ហើយរាល់ថ្ងៃនេះតើអ្នកចូលគេងម៉ោងប៉ុន្មាន? ជាការពិតណាស់ បើអ្នកបូកដកទៅ ម៉ោងចូលគេងរបស់អ្នកប្រាកដជាខុសគ្នាឆ្ងាយណាស់ បើប្រៀបធៀបកាលពីក្មេង។ ហើយអ្នកក៏ត្រូវដឹងដែរថា ការចូលគេងយូរពេក គឺផ្ដល់ផលប៉ះពាល់ខ្លាំងណាស់មកលើសុខភាព រួមមាន៖
១) ខួរក្បាលអ្នកចុះខ្សោយ៖ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យប្រទេសអាល្លឺម៉ង់ បានធ្វើការពិសោធន៍ សត្វទីទុយដែលមិនដែលដេកនៅពេលយប់គឺមានខួរក្បាលអន់និងខ្សោយខ្លាំងណាស់។ នេះដោយសារតែខួរក្បាលបញ្ជាឲ្យពួកវាដេក តែវាមិនដេក ដោយសត្វនេះទម្លាប់ដើររកស៊ីតែពេលយប់។
២) អ្នកងាយឈឺ៖ យោងតាមការស្រាវជ្រាវមួយ ពាក់ព័ន្ធនឹងជំងឺមហារីក បានឲ្យដឹងថា ៖ «កាលណាអ្នកគេងមិនសូវបានពេញភ្នែកល្អ អ្នកអាចមានភាគរយក្នុងការកើតជំងឺមហារីក ឆាប់មានអារម្មណ៍ខឹង ឆេវឆាវ ហើយងាយឈឺខុសធម្មតា។»
៣) ចេះតែមួម៉ៅខុសរឿង៖ អ្នកណាដែលសម្រាកមិនសូវបានគ្រប់គ្រាន់ ហើយចូលគេងយប់ជ្រៅពេក គឺតែងតែមានអារម្មណ៍ខឹងមួម៉ៅ ជាងអ្នកដែលគេងបានគ្រប់គ្រាន់។
៤) នឹងមានជំងឺពេកមិនលក់៖ មានមនុស្សជាច្រើនណាស់ ដែលប្រឈមមុខនឹងជំងឺគេងមិនលក់នេះ។ ហេតុនេះហើយ បើអ្នកមិនបង្កើនទម្លាប់ឲ្យខ្លួនឯងចូលគេងបានលឿនទេ នោះ អ្នកនឹងប្រឈមមុខនឹងជំងឺគេងមិនលក់នេះជារៀងរហូត គ្មានថ្ងៃជាឡើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack