របាយការណ៍​ការងារ​ដើមឆ្នាំ២០១៧៖ ​ឱកាស​ការងារ​នៅតាម​អង្គការក្រៅរដ្ឋាភិបាល​មាន​កំណើន​ឡើង​



​បន្ទាប់ពី​ធនាគារ អង្គការក្រៅរដ្ឋាភិបាល​ស្ថិតនៅក្នុង​ជួរ​លេខ​រៀង​ទី ២ ក្នុងការ​ជ្រើសរើស​បុគ្គ​លិ​ក​ច្រើនជាងគេ​នៅ​កម្ពុជា​។ ​នេះ​​បើ​យោង​តាមវ​របាយការណ៍​ការ​ងារ​ប្រចាំត្រីមាស​ទី​១​ ឆ្នាំ​២០១៧​ ដែល​​ everjobs.com.kh ផ្ញើ​ជូន​ BizKhmer កាល​ពេល​ពី​ពេល​ថ្មី​ៗ​នេះ។​ យោង​តាម​ប្រភព​ដដែល​ ​​មានឱកាស​ការងារ​ជាង ៥៣៦​កន្លែង​ដែល​បានមកពី​គេហទំព័រ everjobs.com.kh ក្នុងអំឡុង​​​ត្រីមាស​ទី​១​នេះ ហើយ​មាន​អង្គការក្រៅរដ្ឋាភិបាល​ជាង ៣០០០​ដែល​កំពុងតែបន្ត​ការពង្រឹង និង​បង្កើត​នូវ​ការផ្ដល់​ឲ្យ​នូវ​ឱកាស​ការងារ​ជាច្រើន​ផងដែរ​។​ ​ទិន្នន័យ​នៃ​របាយការណ៍​​ដែល​ចេញ​ផ្សាយ​នេះ​ ​ទទួល​បានមកពី​ការត្រួតពិនិត្យ​នៅក្នុង​គេហទំព័រ everjobs.com នៅក្នុង​អំឡុង ខែមករា ខែកុម្ភៈ និង​ខែ​មិនា​នៅក្នុង​ឆ្នាំ ២០១៧ ដែល​វា​បានចង្អុលបង្ហាញ​អំពី​អត្រា​នៃ​កំណើន​ឱកាស​ការងារ​នៅតាម​បណ្ដាល​អង្គការក្រៅរដ្ឋាភិបាល​នានា ក្នុងប្រទេស​កម្ពុជា​។​ យោងទៅតាម​របាយការណ៍​ការងារ​របស់ everojobs អង្គការក្រៅរដ្ឋាភិបាល គឺ​មិន​ត្រឹមតែ​ស្ថិតនៅក្នុង​ជួរ​លេខ​រៀង​ទី​២ នៅក្នុង​ត្រីមាស​ទី​១​នេះ​ទេ ប៉ុន្តែ​ក៏បាន​ស្ថិរ​នៅក្នុង​ជួរ​លេខ​រៀង​ទី​៥ នៅក្នុង​ឧស្សាហកម្ម​ការងារ​ផងដែរ ដោយ​គិត​ទាំង​ប្រជាប្រិយភាព​អំពី​អ្នកស្វែងរក​ការងារ​ផងដែរ ដែលមាន​ពាក្យ​ស្នើរ​សុំ​ការងារ​ចំនូ​ន ១៧០០​ច្បាប់​នៅក្នុង​រយៈពេល ៣​ខែ​។ Marie Balandreau ដែលជា​អ្នកគ្រប់គ្រង​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៅ everjobs ប្រចាំ​នៅ​កម្ពុជា​បានលើកឡើង​ដូច្នេះ​ថា ៖ «​ពួកយើង​បាន​សង្កេតឃើញថា មាន​អត្រាកំណើន​នៃ​ឱកាស​ការងារ​នៅតាម​បណ្ដាល អង្គការក្រៅរដ្ឋាភិបាល រួម​ជាមួយនឹង​ការកើនឡើង​នៃ​ការដាក់​ពាក្យ​ស្នើរ​សុំ​នៅក្នុង​ឧស្សាហកម្ម​ការងារ​នេះ​ផងដែរ​នៅក្នុង​ឆ្នាំនេះ​។ អង្គការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ស្ថាប័ន​ដែល​ធ្វើការ​សម្រាប់​ការធ្វើសមាហរណកម្ម​ស​ង្គ​ម​របស់​ក្រីក្រ គឺ​នៅតែមាន​សារៈសំខាន់​នៅក្នុង​ការអភិវឌ្ឍ​សង្គម​របស់​ប្រទេស​កម្ពុជា​​»សូម​អានព័ត៌មាន​លម្អិត៖ everjobs ប្រាប់​ពី​ជំនាញ​ដែល​ចាំបាច់​បំផុត​​សម្រាប់​ការងារ​គណនេយ្យ​&​ហិរញ្ញវត្ថុ​ នៅកម្ពុជា​ ​អំឡុង​ពេលដែល ខណៈដែល​ការងារ ផ្នែក​ព័ត៌មានវិទ្យា ឬក៏​គ្រូបង្រៀន​នៅតែមាន​អត្រា​ថេរ​សម្រាប់ ការស្វែងរក​ពី​សំណាក់​អ្នកស្វែងរក​ការងារ​ធ្វើ everjobs បានកំណត់​នូវ​អត្តសញ្ញាណ​នៃ​មុខតំណែង​ការងារ​ថ្មី​មួយ​ដែល​ទទួលបាន​ការស្វែងរក​ច្រើនជាងគេ​លំដាប់​ទី ៣ គឺ «​ភ្នាក់ងារឥណទាន​»​។ មុខតំណែង​នេះ មាន​ទំនាក់ទំនង​ទៅនឹង​ឧស្សាហកម្ម​ការងារ​ផ្នែក​ធនាគារ ហើយ​វា​ជា​ឧស្សាហកម្ម​ដែលមាន​ទទួលបាន​ការចាប់អារម្មណ៍​ជាងគេ​ក្នុងចំណោម​អាជីព​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជា​ឧ​ស្សហកម្ម​ការងារ​កំពូល​ដំបូង​គេ​ដែល​ទទួលបាន​ពាក្យ​ស្នើរ​សុំ​ការងារ​ជាង ២៧៦០​ច្បាប់​នៅក្នុង​អំឡុង​ខែ មករា កុម្ភៈ និង​មិនា​នៅក្នុង​ឆ្នាំ ២០១៧​នេះ ព្រមទាំង​បានផ្ដល់​ឲ្យ​នូវ​ឱកាស​ការងារ ជាង​២៨០​កន្លែង​នៅក្នុង​ប្រទេស​កម្ពុជា ការងារ​ផ្នែក​ធនាគារ​នៅតែ​ស្ថិតនៅក្នុង​ការចាប់អារម្មណ៍​របស់​អ្នកស្វែងរក​ការងារ​។​ ​របាយការណ៍​ការងារ​ក៏បាន​ធ្វើ​ចំណាត់ថ្នាក់​ទីក្រុង​នៃ​ប្រទេស​កម្ពុជា ដោយ​ផ្អែកលើ​ចំនួន​នៃ​ដំណឹង​ជ្រើសរើស​បុគ្គលិក​ផងដែរ រួមមាន​រាជធានី​ភ្នំពេញ​ស្ថិតនៅក្នុង​លេខ​រៀង​ទី​១ បន្ទាប់មកទៀត​គឺ​ក្រុង​សៀមរាប ក្រុង​ព្រះ​ស៊ី​ហ​នុ កណ្ដាល និង​ក្រុង​កំពត​។ នេះ​បើ​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ខេត្តកណ្តាល ដែលមាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ 20 គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ មាន​រោងចក្រ​ចំនួន ៥៥​សំខាន់ៗ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ហើយ​បាន​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា​ប្រហែល ០.៥ លាន​នាក់ ព្រមទាំង​បាន​បង្កើត​ប្រាក់បៀវត្ស​ន៍​ប្រចាំខែ​សម្រាប់​បុគ្គលិក ចំនួន ០.៣ ពាន់​លាន​ដុល្លារ​អាមេរិក​ថែមទៀត​ផង​។ Marie Balandreau បាន​និយាយថា «​ការបម្រើ​ជា​ខ្សែក្រវាត់​ដ៏​សំខាន់​ស​ម្រ​ប់សេដ្ឋ​កិច្ច​នៃ​រាជធានី​នេះ យើង​អាច​រំពឹងថា​នឹង​មានតែ​ខេត្តកណ្តាល​ប៉ុណ្ណោះ​ដែល​អាច​រក្សា​ការពង្រីក និង​បង្កើត​ឱកាស​ការងារ​ជាច្រើន​ទៀត​យ៉ាង​ឆាប់រហ័ស​។ ​ខណៈពេលដែល​និន្នាការ​ថ្មី​នេះ​ត្រូវបាន​កើនឡើង របាយការណ៍ everjobs ក៏បាន​គូសបញ្ជាក់​អំពី​ភាព​ទោរទន់​យូរអង្វែង​ដូចជា ប្រជាប្រិយភាព​នៃ​ការលក់ ការអប់រំ សណ្ឋាគារ ឧស្សាហកម្ម​អាហារ និង​ភេសជ្ជៈ​ផងដែរ​។ មួយចំនួនទៀត​នៃ​វិស័យ​ដែល​ប្រកបដោយ​និរន្តរភាព​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា អាច​ត្រូវបាន​ចាត់ទុកថា​ជា​ឧស្សាហកម្ម​មូលដ្ឋានគ្រឹះ ដែល​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ទីផ្សារការងារ​៕​​ ​
X
5s