ពួកអ្នកជោគជ័យក្នុងលោក៖ ជីវិតជោគជ័យ ឬ មិនជោគជ័យ មិនមែនយកលុយទៅវាស់ទេ
ក្ដីប្រាថ្នារបស់មនុស្សគ្រប់គ្នាចង់ក្លាយជា មនុស្សជោគជ័យ ហើយគិតថា លុយជារង្វាស់ដ៏សំខាន់ដែលកំណត់ថា ជោគជ័យ ឬមិនជោគជ័យ។ អាចនិយាយយ៉ាងខ្លីថា ជោគជ័យ មានន័យថា មានលុយច្រើន។ តើលុយពិតជាចំណុចសំខាន់នៃភាពជោគជ័យមែនឬ?
បើទោះបីជា មានមនុស្សជាច្រើនគិតថា ជីវិតជោគជ័យ ឬ មិនជោគជ័យ គឺអាស្រ័យលើលុយក៏ដោយប៉ុន្តែ បើតាមបុគ្គលជោគជ័យពិតប្រាកដក្នុងលោក បានបដិសេធនូវចំណុចនេះ ហើយថា លុយមិនមែនជា ចំណុចកំណត់អំពី ភាពជោគជ័យរបស់មនុស្សម្នាក់បានឡើយ។
លោក Richard Branson ជាស្ថាបនិករបស់ក្រុមហ៊ុនVirgin Group និង ជាមហាសេដ្ឋីអង់គ្លេស បានលើកឡើងថា វាជាគំនិតខុសឆ្គងមួយ ដែលមនុស្សជាច្រើនគិតថា លុយជាចំណុចសំខាន់ ដែលបញ្ជាក់ថា អ្នកជំនួញម្នាក់ជោគជ័យឬ អត់។ លោកបានបន្តថា ភាពជោគជ័យពិតប្រាកដរបស់មនុស្សម្នាក់ គឺវាស្រ័យលើថាតើ មនុស្សដែលនៅជុំវិញអ្នកនោះ សប្បាយចិត្ត ឬ ស្រលាញ់អ្នកប៉ុណ្ណា។
ចំណែកលោក Bill Gates ដែលជាមហាសេដ្ឋី និង ជាអ្នកមានជាងគេក្នុងលោក បាននិយាយថា ធ្វើការងារដែលខ្លួនស្រលាញ់ ឬ ពេញចិត្ត គឺជាភាពជោគជ័យក្នុងជីវិត។ បើផ្នែកលើបុគ្គលជោគជ័យទាំងពីររូបនេះ ថ្វីត្បិតលុយសំខាន់សម្រាប់ការរស់នៅ ប៉ុន្តែលុយមិនមែនជាចំណុចសំខាន់ដែលកំណត់អំពីភាពជោគជ័យរបស់មនុស្សម្នាក់បានឡើយ ឬ សំខាន់ដល់ថ្នាក់មនុស្សត្រូវតែធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីតែលុយនោះទេ។ ដូច្នេះហើយ ត្រូវព្យាយាមធ្វើកិច្ចការណាដែលមានតម្លៃ និង មានប្រយោជន៍ដល់អ្នកជុំវិញខ្លួន មិនមែនដើម្បីតែលុយទេ៕
សញ្ញាសំខាន់ៗ៥យ៉ាង ដែលបញ្ជាក់ថា អ្នកមាននិស្ស័យធ្វើជំនួញពីធម្មជាតិ!
ដោយ៖ រតនា វិចិត្រ