​ប្រជាជន​​​នៅ​​ជប៉ុន​​​​មាន​ពេល​ ១០​នាទី​ដើម្បី​ត្រៀម​ខ្លួន​​ចំពោះ ​​ការ​វាយ​ប្រហារ​​មីស៊ីល​កូរ៉េខាងជើង!​​



អាជ្ញាធរ​ជប៉ុន​​បាន​ទទួល​ស្គាល់​ថា​​​ ប្រជាជន​នៅ​ជប៉ុន​​អាច​មាន​ពេល​ប្រហែល​ ១០​នាទី​​ ដើម្បី​ត្រៀម​ខ្លួន​ការវាយ​ប្រហារ​​ដោយ​មីស៊ីល​របស់​កូរ៉េខាងជើង​។ នេះ​បើ​យោង​តាម​អត្ថបទ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The Time។ ​ការ​ប្រកាស​នេះ​ ​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល​​ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​លើ​​គេហទំព័រ ​មួយ​​ដែល​មាន​ផ្ដល់​នូវ​អត្ថបទ​ក្នុង​គោលដៅ​ការពារ​ប្រជាជន​ជប៉ុន​ ដំណើរការ​ដោយ​​លេខាធិការដ្ឋាន​នៃ​ទីស្នីការ​គណៈរដ្ឋមន្ត្រី​ជប៉ុន។ ​​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​គឺ​​ គេហទំព័រ​នេះ​ទទួល​បាន​អ្នក​​អាន​ប្រមាណ​ ២.៦​លាន​នាក់​គិត​ចាប់​តាំង​ពី​ខែ​មីនា​​រហូត​ដល់​ខែ​មេសា​ នេះ។ អាន​អត្ថបទ​ពាក់ព័ន្ធ៖ គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ការពារ​ខ្លួន​​បើ​មាន​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល? ​ដំបូន្មាន​ពី​រដ្ឋាភិបាល​ជប៉ុន!​​ ​អភិបាល​​ក្រុង​ Osaka ​ដែល​មាន​ប្រជាជន​រស់​នៅ​ ៨.៨​លាន​នាក់​ ​លោក​ Hirofumi Yoshimura ​បាន​ថ្លែង​ដូច្នេះ​ថា​ ៖«មីស៊ីល​មួយ​គ្រាប់​បើ​បាញ់​ភ្លាម​​មិន​អាច​ត្រូវ​បាន​រ៉ាដា​ចាប់​បាន​ភ្លែត​​ៗ​នោះ​ទេ​ ពោល​គឺ​នៅ​ពេល​ដែល​វា​រត់​ចេញ​ពី​ជើង​ទម្រ​សិន​ ហើយ​វា​អាច​ចំណាយ​ពេល​ច្រើន​នាទី​ទើប​រ៉ាដា​ចាប់​បាន។ ​​ចំណែក​សញ្ញា​ប្រកាស​អាសន្ន​ គឺ​អាច​​បញ្ជូន​ដំណឹង​​តែ​ប្រមាណ​ បួន​ ឬ​ប្រាំ​នាទី​មុន​ពេល​ដែល​មីស៊ីល​ធ្លាក់​ប៉ុណ្ណោះ»។ អាន​អត្ថបទ​ពាក់ព័ន្ធ៖ ទាំង​នេះ​គឺ​ជា​ជម្រើស​របស់​​ជប៉ុន​​​​ដើម្បី​​ប្រឆាំង​នឹង​កូរ៉េខាងជើង! នៅ​ក្នុង​ករណី​ដែល​មាន​ការ​វាយ​ប្រហារ​ដោយ​កូរ៉េខាងជើង​​ ប្រជាជន​ជប៉ុន​​ត្រូវ​បាន​ផ្ដល់​ដំបូន្មាន​​​ស្វែង​រក​ជម្រក​នៅ​ក្រោម​ដី​ ឬ​អគារ​ដែល​មាន​​គ្រឹះ​រឹង​មាំ​ដើម្បី​​គេច​ផុត​ពី​គ្រោះ​ថ្នាក់។ ដោយ​ឡែក​ ក្មេងៗ​សិស្ស​សាលា​នៅ​អូសាកា​គឺ​​ត្រូវ​បាន​ផ្ដល់​ដំបូន្មាន​ឱ្យ​ក្រាប​ក្រោម​តុ​បើ​មាន​ការ​វាយ​ប្រហារ​ពិត​មែន៕​ ដោយ៖ យោធិន​​​​​
X
5s