តិកនិកសម្គាល់បុគ្គលិកលក្ខណៈនរណាម្នាក់ តាមរយៈចំណង់ចំណូលចិត្តលើពណ៌
តើអ្នកដឹងទេ ថា ពណ៌សំណព្វចិត្តរបស់អ្នក អាចបង្ហាញបានច្រើនណាស់ថាអ្នកជាមនុស្សដូចម្ដេច? ពណ៌គឺពិតជាមានឥទ្ធិពលមកលើអ្នកណាស់ ហេតុនេះហើយ ដើម្បីរៀនទស្សន៍ទាយថាតើម្នាក់នោះជាមនុស្សដូចម្ដេច អ្នកអាចសង្កេតលើពណ៌មួយចំនួនដែលមានដូចខាងក្រោម៖
១) ពណ៌ក្រហម៖ បើអ្នកស្រឡាញ់ពណ៌នេះ អ្នកគឺជាមនុស្សមានអំណាចលើគេលើឯង លេចធ្លោ ហើយងប់ងុលក្នុងការធ្វើអ្វីមួយណាស់។ អ្នកជាមនុស្សមានភាពក្លាហាន មានមហិច្ឆតាខ្ពស់ មានគោលដៅ ជាក់លាក់ក្នុងជីវិត។ អ្នកមានមិត្តច្រើនដែរ តែមិត្តជិតស្និទ្ធមានមិនដល់៣នាក់ផង។ អ្នកស្មោះត្រង់នឹងមិត្តភ័ក្ដិព្រមទាំងគ្រួសារ ហើយអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីពួកគេ។
២)ពណ៌លឿង៖ ពណ៌នេះបង្ហាញថាអ្នកជាមនុស្សចូលចិត្តគិតទេរឿងល្អៗ ហើយគ្មានអ្វីអាចឲ្យអ្នកដួលបានឡើយក្នុងមួយជីវិតនេះ។ អ្នកមិនចុះញ៉មនឹងពាក្យសម្ដីមិនល្អរបស់អ្នកដទៃ ទេ ព្រោះអីអ្នកជឿជាក់លើខ្លួនឯងណាស់។ អ្នកជាមនុស្សចូលចិត្តការជួយគ្នា តាមតែអាចធ្វើទៅបាន។ អ្នកជាមនុស្សមានទំនួលខុសត្រូវខ្ពស់ ហើយងាយទទួលបានការទុកចិត្តពីអ្នកដទៃលឿនណាស់។
៣) ពណ៌ទឹកក្រូច៖ អ្នកជាប្រភេទមនុស្សចូលចិត្តភាពសប្បាយ តែលេងច្រើនបន្តិច។ អ្នក មិនខ្វល់នឹងភាពលំបាកលំបិននានាទេ អ្នកគិតតែម៉្យាងគឺត្រូវតែធ្វើឲ្យជីវិតសប្បាយទាន់ខ្លួននៅក្មេង។
៤) ពណ៌ស្វាយ៖ អ្នកស្រឡាញ់ពណ៌ស្វាយគឺជាមនុស្សមានមនោសញ្ចេតនាខ្ពស់ ហើយពូកែDrama ណាស់។ ពួកគេជាមនុស្សកំពូលស្រមើស្រមៃ គិតច្រើនមិនចេះអស់នោះឡើយ។ ពួកគេជាមនុស្សមានគំនិតច្រើនខ្លាំងណាស់ មិនថាអ្វីនោះទេ គេគិតដឹងទាំងអស់។ ពួកគេជាមនុស្សស្រឡាញ់សុភមង្គល មិនចង់បង្កជម្លោះអ្វីនោះឡើយ ហើយម្យ៉ាងទៀតអ្នកដទៃ អាចទាក់ទងគ្នាជាមួយពួកគេបានយ៉ាងងាយទៀត។
៥) ពណ៌ខៀវ៖ ជាប្រភេទមនុស្សចិត្តល្អ ខ្លាំងបំផុត មិនងាយមានអ្នកណាដូចនោះទេ ។ ពួកគេមានចិត្តស្ងប់ខ្លាំង ហើយចូលចិត្តការសម្រាក ឲ្យបានច្រើនដើម្បីបន្ធូរអារម្មណ៍តានតឹងខ្លាំង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity