ពាក្យ ១៧ឃ្លា ដែល «បុគ្គលិកល្អ» មិនគួរនិយាយទាល់តែសោះនៅកន្លែងធ្វើការ
ពាក្យសម្ដីដែលអ្នកនិយាយចេញមក គឺមិនមែនគ្រាន់តែជាផលិតផលនៃគំនិតរបស់អ្នកនោះទេ ប៉ុន្តែវាមានឥទ្ធិពលទៅលើគំនិត និងទម្លាប់របស់អ្នកថែមទៀតផង។ នៅក្នុងកន្លែងធ្វើការ ការនិយាយស្ដី គឺរឹតតែមានការប្រុងប្រយ័ត្ន និងត្រូវដឹងថាពេលណាគួរនិយាយលែង និងពេលណាគួរនិយាយមែន។ ខាងក្រោមនេះ គឺជាពាក្យ ៣០ឃ្លាដែលលោកអ្នកមិនគួរនិយាយទាល់តែសោះនៅកន្លែងធ្វើការ។
១) ពាក្យសម្ដីជេរ ប្រទេច ផ្ដាសារ។
២) ខ្ញុំមិនខ្លាចទេ៖ ពេលខ្លះអ្នកក៏ត្រូវខ្លាចដែរ។ ពាក្យសម្ដីនេះ គឺចង់អួតខ្លួនឯងថាខ្លាំង។
៣) យើងតែងតែធ្វើតាមវិធី ឬរបៀបហ្នឹង ៖ បង្ហាញថាអ្នកគ្មានឆន្ទៈធ្វើអ្វីដែលថ្មី។
៤) បាទ (កុំឆ្លើយបាទ/ចាស៎ឱ្យរួចតែពីមាត់។ បើធ្វើចាំថា កុំថាបើមិនធ្វើ។)។
៥) ខ្ញុំជាមនុស្សសំខាន់ម្នាក់។
៦) តើអ្នកអន់ចិត្ត ឬខូចចិត្តមែនទេ?
៧) ខ្ញុំគិតថា អ្នកឯងទេដែលធ្វើការងារនោះ។
៨) វាមិនអាចសម្រេចបានទេ។
៩) អ្នកឯងយល់ខុសហើយ។
១០) សុំទោសខ្ញុំមកយឺត៖ បើយឺតគួរជម្រាបប្រាប់ហេតុផលមេមុន ហើយមិនចាំបាច់និយាយពាក្យនេះទៀតទេ។
១១) ខ្ញុំធុញណាស់។
១២) ខ្ញុំរវល់ណាស់៖ គួរនិយាយថា ខ្ញុំមានកិច្ចការច្រើនត្រូវធ្វើនៅថ្ងៃនេះ។
១៣) វាមិនមែនជាកំហុសខ្ញុំទេ។
១៤) ខ្ញុំមិនអាចធ្វើកិច្ចការទាំងនេះទេ។
១៥) ខ្ញុំគ្រាន់តែធ្វើតាមមេ ឬគេប្រាប់តែប៉ុណ្ណោះ។
១៦) ខ្ញុំស្គាល់ ឬដឹងច្បាស់ជាងអ្នកឯង។
១៧) ខ្ញុំគិតថា វាគ្មានអ្វីនឹងកើតឡើងនោះទេ៕
ដោយ៖ រតនៈវិភូ