មនុស្សស្រីឆ្លាតតែងតែឈឺក្បាលនឹងរឿងបែបនេះ!
មនុស្សស្រីឆ្លាតមួយចំនួនមិនមែនចេះតែឈឺក្បាលនឹងរឿងធម្មតាៗ ដូចនារីដទៃ នោះទេ។ នារីដទៃ អាចឈឺក្បាលឬធុញថប់ដោយសារសម្រស់មិនស្អាត មិនសូវមានលុយកាក់។ ធុញថប់នឹងការរៀនសូត្រមួយចំនួន។ តើអ្នកចង់ដឹងទេថា តើមនុស្សស្រីឆ្លាតតែងមានអារម្មណ៍ធុញថប់នឹងរឿងអ្វីខ្លះ?
១) ធុញដោយសារលទ្ធផលមិនសមដូចបំណង៖ មិនថានាងធ្វើអ្វីបានល្អ ពេញមួយថ្ងៃទេ នាងនៅតែមិនទាន់សប្បាយនឹងខ្លួនឯង។ នាងដឹងថានាងមិនមែនធ្វើអ្វីបានតែត្រឹមហ្នឹងទេ នាងរំពឹងថាធ្វើអ្វីបានលើសហ្នឹង។
២) ធុញដោយសារអ្នកដទៃ ពឹង ពាក់ច្រើនពេក៖ នាងធុញថប់ដោយសារតែមានមនុស្សជាច្រើនតែងតែពឹង ពាក់នាងគ្រប់ពេលវេលា ទាំងដែលនាងផ្ទាល់ត្រូវការមនុស្សដើម្បីជួយនាងវិញ។
៣) ធុញដោយសារមិនសូវមានពេលសម្រាប់ខ្លួនឯង៖ ដោយសារតែនាងជាមនុស្សស្រីឆ្លាតពេក នាងតែងតែរវល់ខ្លួនឯងទៅនឹងការងារ ការសិក្សា និងការធ្វើអ្វីផ្សេងៗ ជាច្រើន ហេតុនេះទើបមិនសូវថាមានពេលក្នុងការថែទាំនិងធ្វើឲ្យខ្លួនឯងសប្បាយ។
៤) ធុញដោយសារតែរឿងតូចតាចក៏ជាបញ្ហាសម្រាប់នាងដែរ៖ នាងចង់បានការងារទាំងអស់ឲ្យត្រូវនិងស៊ីចង្វាក់គ្មានទាំងអស់។ នាងចង់បានអ្វីមួយដែលល្អឥតខ្ចោះ ម្ល៉ោះហើយមិនថារឿងតិចតួចម្ដេចក្ដី វាគឺជាបញ្ហាដែលនាងត្រូវគិតទាំងអស់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ thoughtcatalog