ស្ងាត់ៗ Apple និង​ក្រុមហ៊ុន Nike សហការ​គ្នា ផលិត​ម៉ូដែល​នាឡិកា Apple Watch NikeLab ស្អាត​ទាន់សម័យ​ឃើញ​ចង់​ពាក់​



ក្រុមហ៊ុន Apple និង Nike ថ្មីៗ​នេះ​បាន​ចាប់ដៃ​សហការ​គ្នា​ផលិត​ចេញ​នាឡិកា Apple Watch ម៉ូដែល​ថ្មី​មួយ​ទៀត ក្រោម​ឈ្មោះ​ថា Apple Watch NikeLab យ៉ាង​ទំនើប ទាន់សម័យ​បែប​ស្ពត។ Apple Watch NikeLab ​ប្រាកដ​ថា គឺ​មាន​រូបរាង​បែប Sport ព្រោះ ជា​សមិទ្ធផល​ក្រោម​ការ​សហការ​គ្នា​រវាង Apple និង Nike ដែល​ជា​ក្រុមហ៊ុន​ឯកទេស​ផលិត​សម្ភារៈ​កីឡា​ស្រាប់។

ម៉ូដែល​នាឡិកា NikeLab សមិទ្ធផល​ថ្មី​រវាង​ក្រុមហ៊ុន​អាមេរិក​ល្បី​ឈ្មោះ​ទាំង​ពីរ​នេះ គឺ​ជា​ជំនាន់​នាឡិកា limited edition ​ដែល​មាន​លក់​ជាមួយ​ប្រវែង​ខ្សែ​ពីរ​ជម្រើស​គឺ ៣៨មិល្លីម៉ែត្រ និង ៤២មិល្លីម៉ែត្រ។ ជំនាន់ limited edition នៃ Apple Watch NikeLab នេះ គឺ​បាន​បំពាក់​នូវ​មុខងារ​ល្អ​ប្រើ ទំនើបៗ ដូច​ជា Apple Watch ជំនាន់​បច្ចុប្បន្ន​ដែរ គ្រាន់តែ​ម៉ូដែល​ថ្មី​នេះ ត្រូវ​បាន​ច្របាច់​បញ្ចូល​ស្រាប់​ដោយ​កម្មវិធី Nike+ Run Club app, ពាក្យ​បញ្ជា Siri ​ពិសេសៗ, GPS, អេក្រង់​ភ្លឺ​ជាង​មុន ២ដង, មាន​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​ធន់​បាន​ជម្រៅ ៥០ម៉ែត្រ ហើយ​បំពាក់​ដោយ​អង្គ​ប្រតិបត្តិ​សមត្ថភាព​ខ្ពស់ dual-core processor និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ watchOS 3។ នាឡិកា​ឆ្លាតវៃ​ដែល​មាន​ការ​រួមដៃ​ពី​ក្រុមហ៊ុន​សម្ភារៈ​កីឡា Apple Watch NikeLab នេះ នឹង​មាន​លក់​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ​ទី២៧ ខែ​មេសា​នេះ​តទៅ ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​តម្លៃ​នៅ​ឡើយ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Nike
X
5s