មនុស្ស ២៥លាននាក់ គឺជាហេតុផលដែលអាមេរិកនឹងមិនវាយកូរ៉េខាងជើង
នេះជាចំណងជើងរបស់សារព័ត៌មាន The Washington Post ដែលចេញផ្សាយកាលពីម្សិលមិញ។ តាមប្រភពដដែលបានឱ្យដឹងដូច្នេះថា ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារកូរ៉េខាងជើងនោះរបបគឹមជុងអ៊ុននឹងតបតវិញដោយអាវុធជាច្រើនប្រភេទដែលដាក់ពង្រាយតាមខ្សែជួរជាប់តំបន់គ្មានយោធារវាងប្រទេសទាំងពីរអស់ ៧ទសវត្សរ៍មកហើយនោះ។
គិតទៅមើលថាតើអាវុធទាំងនោះពិតឬមិនពិត? កូរ៉េខាងជើងមានកងកាំភ្លើងធំយ៉ាងច្រើនសន្ធឹកដែលអាចបង្កមហន្តរាយធំធេងដល់ក្រុងសេអ៊ូលដែលមានចម្ងាយប្រមាណតែ ៤០គីឡូម៉ែត្រប៉ុណ្ណោះពីតំបន់គ្មានយោធារវាងប្រទេសទាំងពីរ។
[caption id="attachment_37828" align="aligncenter" width="670"] ទីក្រុងសេអ៊ូលនៅកៀកនឹងព្រំដែនកូរ៉េខាងជើង[/caption]
អតីតទាហានជើងអាកាសអាមេរិកដែលមានបទពិសោធន៍ជោគជំនៅកូរ៉េខាងត្បូងលោក Carl Baker បានថ្លែងថា ៖«នេះជាកត្តាកំណត់មួយសម្រាប់សហរដ្ឋអាមេរិក»។ ដូច្នេះ រឿងបាញ់មីស៊ីលកម្ទេចសហរដ្ឋអាមេរិកនោះ គឺមិនមែនជាក្ដីព្រួយបារម្ភនោះទេ តែក្ដីបារម្ភពិតប្រាកដនោះគឺ កូរ៉េខាងត្បូង។ មន្ត្រីយោធាកូរ៉េខាងត្បូងដែលប្រចាំការនៅ Kaesong ភាគខាងជើងតំបន់គ្មានយោធា បានលើកឡើងថា កូរ៉េខាងជើងមានកាំភ្លើងធំជាង ៥០០គ្រឿងពង្រាយតាមតំបន់ជាប់នឹងតំបន់គ្មានយោធា។ ប្រជាជនប្រមាណ ២៥លាននាក់ដែលឬស្មើនឹងពាក់កណ្ដាលនៃប្រជាជនសរុប គឺរស់នៅតំបន់ប្រជុំជននៃក្រុងសេអ៊ូល។
[caption id="attachment_37830" align="aligncenter" width="670"] កាំភ្លើងធំរបស់កូរ៉េខាងជើង (chaplainnews.com)[/caption]
បើនិយាយពីកាំភ្លើងធំវិញ កូរ៉េខាងជើងមានប្រភេទធំ ៣០០មិល្លីម៉ែត្រប្រមាណពី ១៨ ទៅ ៣៦គ្រឿង។ កាំភ្លើងនេះអាចបាញ់បាន ៨គ្រាប់រៀងរាល់ ១៥នាទីម្ដង ហើយចម្ងាយជិតបំផុត ៧០ហើយឆ្ងាយបំផុតគឺជិត ១០០គីឡូម៉ែត្រ។ បើវិភាគទៅលើកាំភ្លើងធំសរុបវិញ គឺកូរ៉េខាងជើងអាចបាញ់កាំភ្លើងធំ ៤០០០គ្រាប់ក្នុងមួយម៉ោង ហើយបើតាមវិភាគអាចនឹងមានមនុស្ស ៦៤ ០០០នាក់ស្លាប់ក្នុងរយៈ ពេលតែ ៣ម៉ោងនៃសង្គ្រាមថ្ងៃដំបូង។
កាំភ្លើងធំនេះអាចបាញ់ដល់មូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិកនៅ Osan និងជំរំយោធាថ្មីរបស់អាមេរិកនៅ Pyeongtaek ថែមទៀតផង៕
ដោយ៖ យោធិន