ហេតុផលសំខាន់ៗ ដែលធ្វើឲ្យមនុស្សមួយចំនួនចូលចិត្តនៅម្នាក់ឯង
មានមនុស្សជាច្រើនណាស់ដែលចង់បានពេលវេលាមួយសម្រាប់ដើរលេងឬទៅណាមកណាតែម្នាក់ឯងដោយគ្មានអ្នកណារំខាន។ នេះមកពីគេធុញថប់នឹងមនុស្សជាច្រើននៅជុំវិញខ្លួនពេកក៏ថាបាន។ តែក៏នៅមានហេតុផលសមស្របជាច្រើនទៀតដែរ ដែលបង្ហាញថាមនុស្សម្នាក់ចូលចិត្តនៅម្នាក់ឯង ក្នុងនោះមាន៖
១) អាចធ្វើអ្វីដែលខ្លួនចង់៖ រាល់ថ្ងៃអ្នកធ្វើអ្វីមួយគឺមិនមែនសម្រាប់តែខ្លួនឯងមួយមួយទេ ព្រោះថាអ្នកនៅគិតពីមិត្តភក្ដិ គ្រួសារនិងមនុស្សជុំវិញខ្លួនគ្រប់ពេល។ តែបើមានពេលមួយសម្រាប់ខ្លួនឯងវិញ អ្នកចង់ពិសាអ្វីដែលអ្នកចង់ អ្នកចង់ដើរទៅកន្លែងណាដែលអ្នកប្រាថ្នា ហើយអ្នក ចង់ធ្វើអ្វីគឺដើម្បីតែខ្លួនឯងសប្បាយតែប៉ុណ្ណោះ។
២) កាន់តែមានគំនិតច្នៃប្រឌិត៖ ពេលដែលអ្នកនៅម្នាក់ឯង ការគិតរបស់អ្នកគឺកាន់តែជ្រៅខុសរាល់ដឹង នេះដោយសារអ្នកមានពេលច្រើន គួបផ្សំនឹងបរិយាកាសស្រស់ស្រាយ ផងដែរ។ ការនៅម្នាក់ឯងគឺមានន័យថា អ្នកបញ្ឈប់ការគិតរបស់អ្នកចំពោះអ្នកដទៃ ។ អ្នកនឹងមិនទទួលយកគំនិតឬក៏ឥទ្ធិពលរបស់នរណា ម្នាក់មកដាក់ខ្លួនទៀតឡើយ។
៣) កាន់តែមានថាមពលជាងរាល់ដង៖ ពេលអ្នកនៅម្នាក់ឯង គឺអ្នកមានពេលក្នុងការសម្រាកបានពេញភ្នែក ដើម្បីយកថាមពលសម្រាប់ខ្លួន។ សម្រាកនេះគឺសម្រាកទាំងកាយ និងសម្រាកទាំងចិត្ត ដូចនេះថាមពលក្នុងខ្លួនអ្នកគឺកាន់តែកើនឡើងទ្វេដង។
៤) កាន់តែស្គាល់ខ្លួនឯងច្បាស់៖ ដើម្បីរៀនយល់ពីខ្លួនឯង អ្នកគួរបើកឱកាសដើម្បីដើរលេងឬទៅណាមកណាតែម្នាក់ឯង។ រៀនយល់ពីខ្លួនឯងឲ្យបានច្បាស់ ទើបអ្នកអាចប្រើប្រាស់ខ្លួនឯង ដើម្បីទៅទាក់ទងអ្នកដទៃបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur