​តិកនិក​សំខាន់ៗ​​ក្នុង​ការ​បង្វែរ​ភាព​ភ័យខ្លាច​ ​​ឲ្យ​ចេញ​ជា​ប្រយោជន៍​វិញ​​​



មិន​ថា​អ្នក​ធ្វើ​អ្វី​ទេ បើ​អ្នក​ចង់​ជោគជ័យ​អ្នក​មិន​ត្រូវ​​មាន​ភាព​ភ័យ​ខ្លាច​ឡើយ។ ចង់​ជោគជ័យ​អ្នក​ត្រូវ​បំបាត់​ភាព​ភ័យ​ខ្លាច​ទាង​អស់។ មិន​ថា​វា​គួរ​ឲ្យ​ខ្លាច​សម្រាប់​អ្នក​ប៉ុណ្ណា​ឡើយ អ្នក​គួរ​បង្វែង​ភាព​ខ្លាច​នោះ​ឲ្យ​ទៅ​ជា​អ្វី​ផ្សេង។ ក្នុង​នោះ​មាន​៖

១) ការ​ភ័យ​​​ខ្លាច​គឺ​ជា​ការ​ប្រកួតប្រជែង​សម្រាប់​អ្នក​៖ អ្នក​ត្រូវ​​ដឹង​ថា​ការ​​ភ័យ​​ខ្លាច​គឺ​តែង​តែ​ចង់​ឲ្យ​អ្នក​​ដើរ​ទៅ​រក​វា​ ហើយ​ប្រយុទ្ធ​ជាមួយ​វា​។ កាល​ណា​ភាព​ភ័យ​ខ្លាច​កាន់​តែ​បញ្ឈប់​អ្នក​បាន ភាព​ភ័យ​ខ្លាច​នឹង​កាន់​តែ​លេច​ឡើង​ក្នុង​ខ្លួន​អ្នក​ជា​បន្ត​បន្ទាប់។ ហេតុនេះ​ដើម្បី​កុំ​ឲ្យ​ភាព​ភ័យ​ខ្លាច​យក​ឈ្នះ​អ្នក​បាន អ្នក​ត្រូវ​តែ​យក​ឈ្នះ​ភាព​ភ័យ​​ខ្លាច​វិញ​បាន​ត្រូវ​។

២) ការ​ភ័យ​ខ្លាច​គឺ​​ជា​អ្វី​ដែល​អ្នក​ចង់​ដឹង​៖ ភាព​ភ័យ​ខ្លាច​គឺ​មិន​មែន​​កើត​មក​ដោយ​គ្មាន​ហេតុផល​ទេ។ ដើម្បី​កុំ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ជនរងគ្រោះ​ដោយ​សារ​ការ​ភ័យ​​ខ្លាច អ្នក​គួរ​តែ​ចេះ​ឆ្ងល់​ថា​តើ​ហេតុអ្វី​អ្នក​ភ័យ​​ខ្លាច។ ពេល​អ្នក​ចេះ​ឆ្ងល់​ពី​វា​ហើយ អ្នក​នឹង​រិះរក​វិធី​គ្រប់​យ៉ាង ដើម្បី​កុំ​ឲ្យ​ខ្លួន​ឯង​នៅ​តែ​ភ័យ​ខ្លាច​ត​ទៅ​ទៀត។

៣) ការ​ភ័យ​ខ្លាច​គឺ​មាន​ប្រយោជន៍​សម្រាប់​អ្នក៖ ត្រូវ​គិត​ថា បើ​ ​ការ​ភ័យ​ខ្លាច​គឺ​ជា​អារម្មណ៍​ធម្មតា​សម្រាប់​អ្នក​ដូច​អារម្មណ៍​ផ្សេង​ទៀត អ្នក​នឹង​កាន់​តែ​យល់​ពី​អត្ថប្រយោជន៍​របស់​វា​ជាង​មុន​។ អ្នក​នឹង​បាន​ដឹង​ថា ភាព​ភ័យ​ខ្លាច​នេះ​គេ​មាន​ប្រយោជន៍​ក្នុង​ការ​នាំ​អ្នក​ទៅ​រក​ភាព​ជោគជ័យ​យ៉ាង​ណា​ខ្លះ​៕

ប្រែ​សម្រួល៖ ព្រំ​ សុវណ្ណកណ្ណិកា ប្រភព៖ entrepreneur

X
5s