ថា​ទៅមើល៍ S8 បាក់ ឬ​មិន​បាក់ ក្រោយ​​ធ្វើតេស្ត​ពត់នេះ​រួច? នៅ​មាន​​​ប្រើ​ភ្លើង​ និង​ឆ្កូត​ទៀត តើ​ទៅ​ជា​យ៉ាងណា? (Video)​



ពេល​នេះ Galaxy S8 និង S8+ ​កំពុង​មាន​វត្តមាន ត្រូវ​បាន​ដាក់​លក់​នៅ​តាម​ទីផ្សារ​ជាច្រើន​ជុំវិញ​ពិភពលោក​ហើយ។ ភាព​លេចធ្លោ​មួយ ក្រៅពី​មុខងារ និង​បច្ចេកវិទ្យា​ថ្មីៗ​មាន​នៅ​លើ កំពូល​ស្មាតហ្វូន Android នេះ គឺ​នៅ​ត្រង់​ការ​រូបរាង​ឌីហ្សាញ ពិសេស​ផ្ទៃ​ខាង​មុខ​តែម្ដង ដែល​ក្រាល​ដោយ​កញ្ចក់​ស្ទើរ​គ្រប់​ជ្រុង​ទាំង៤។ ស្មាតហ្វូន​ទំនើប​បំពាក់​អេក្រង់​ប្រភេទ Infinity Display ឬ​អេក្រង់​លាត​សន្ធឹង​ពេញ​ផ្ទៃ​មុខ​ទូរស័ព្ទ​នេះ ពេល​នេះ ត្រូវ​គេ​យក​មក​ធ្វើតេស្ត​ដើម្បី​ចង់​ដឹង​តើ​វា មាន​ការ​ធន់​ត្រាំ​នឹង​សម្ពាធ​កម្រិត​ណា។ https://youtu.be/w_dTXKhFWtE នៅ​ក្នុង​វីដេអូ​ខាង​លើ គេ​បាន​ធ្វើតេស្ត​នៅ​លើ​ផ្នែក​ផ្សេង​គ្នា​ចំនួន៣ នៃ Galaxy S8 រួម​មាន៖

១) ឆ្កូត​ដោយ​ប្រើ ដែក​ស្រួច​ចុង ហើយ​ឆ្កូត​លើ​ផ្នែក​ផ្សេងៗ ដូច​ជា នៅ​ត្រង់ អេក្រង់​មុខ ត្រង់​ camera lens, ស៊ុម​កាមេរ៉ា lens និង​ឆ្កូត​លើ​ទ្រនាប់ fingerprint ជាដើម។ អ្វី​ដែល​ពិសេស​នោះ ក្រោយ​ពី​ឆ្កូត​នៅ​លើ​ទ្រនាប់​ស្កេន​ម្រាមដៃ តែ​មុខងារ​ស្កេន​នៅ​តែ​ដំណើរការ​បាន​ដដែល ថ្វីបើ​វា​មាន​ស្នាម​ឆ្កូត​ហើយ​ក៏​ដោយ។

២) ធ្វើតេស្ត​ដោយ ប្រើ​ភ្លើង​រោល​លើ​អេក្រង់។ ក្នុង​វីដេអូ​គេ​បាន​ប្រើ ភ្លើង​ដែកកេះ ដុត​នៅ​ត្រង់​កញ្ចក់​អេក្រង់ Galaxy S8។ ការ​ដុត​ឡើង​ដំបូង ពុំ​ឃើញ​មាន​អ្វី​កើត​ឡើង​គួរ​កត់​សម្គាល់​ឡើយ តែ​នៅ​ពេល​ដុត​លើ​ចុងក្រោយ រយៈពេល​យូរ ឃើញ​ថា អេក្រង់​ S8 មាន​ស្នាម​ដុំ​ពណ៌​ត្នោត។

៣) ជា​ការ​ធ្វើតេស្ត​ដោយ​ពត់ S8។ សង្កេត​ឃើញ​ថា បុរស​ម្នាក់​ក្នុង​វីដេអូ​បាន​ប្រឹង ប្រើ​កម្លាំង​ដៃ​ខ្លាំង តែ​នៅ​មិន​អាច​ពត់ ឬ​កាច់ Galaxy S8 ឱ្យ​ខូច​ទ្រង់ទ្រាយ​បាន​ឡើយ។ ឃើញ​ការ​ធ្វើតេស្ត​ពត់​ទូរស័ព្ទ​នេះ យើង​នឹង​ឃើញ ដល់​បញ្ហា​ទូរស័ព្ទ​ឆាប់ វៀច កោង នៅ​លើ​ iPhone 6 Plus។ ដូច្នេះ Galaxy S8 អាច​និយាយ​បាន​ថា ជា​ស្មាតហ្វូន​រឹងមាំ​មួយ។ ចុះ​ប្រិយមិត្ត​តើ​មាន​យោបល់​អ្វី​ខ្លះ ក្រោយ​ពី​បាន​វីដេអូ​ធ្វើតេស្ត Galaxy S8 ខាង​លើ​ហើយ? ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ gsmarena.
X
5s